(ភ្នំពេញ)៖ ក្រុមហ៊ុន សានីស្វីស ឌីស្រ្ទីប៊្យូសិន (ខេមបូឌា) ឯ.ក រួមជាមួយនឹងវត្តមានអ្នកចូលរួម និងអ្នកតំណាងនៃក្រុមហ៊ុនសុខភាព និងសម្រស់អន្តរជាតិជាច្រើន រួមទាំងក្រុមហ៊ុនមកពីប្រទេសថៃ និងប្រទេសកម្ពុជា បានចូលរួមនៅក្នុងពិព័រណ៍ពាណិជ្ជកម្ម នៃពិព័រណ៍សុខភាព និងសម្រស់កម្ពុជានេះផងដែរ។

ពិព័រណ៌សុខភាព និងសម្រស់កម្ពុជា ឆ្នាំ២០២២ ត្រូវបានរៀបចំឡើងរយៈពេល៣ថ្ងៃនៅទីក្រុងភ្នំពេញ ក្នុងមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (DIECC)។ ពិព័រណ៍សុខភាព និងសម្រស់កម្ពុជា គឺជាពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ ភាគច្រើនត្រូវប្រើប្រាស់ជាវេទិកា សម្រាប់វិស័យសុខភាព និងសម្រស់ មានការចូលរួមពីបណ្តាក្រុមហ៊ុនសុខភាព និងសម្រស់ជាច្រើនក្នុងកម្មវិធីដ៏អស្ចារ្យនេះ ដើម្បីទទួលបាននូវឱកាស ក្នុងការពង្រីកម៉ាកយីហោរបស់ខ្លួន ក៏ដូចជាឱកាសក្នុងការស្វែងរកដៃគូសក្តានុពល និងមានអ្នកចូលរួមទស្សនាជាច្រើនដែលមានវត្តមាននៅទីនោះ។

ក្នុងព្រឹត្តិការណ៍នេះ ក្រុមហ៊ុន សានីស្វីស ឌីស្រ្ទីប៊្យូសិន (ខេមបូឌា) ឯ.ក បានដាក់បង្ហាញនូវស្តង់ពិព័រណ៍ពិសេសរបស់ខ្លួន ជាមួយនឹងសកម្មភាពដ៏អស្ចារ្យ ពាក់ព័ន្ធនឹងការបង្ហាញ នៃសេវាកម្មបាញ់មេរោគដោយប្រើប្រាស់ម៉ាស៊ីនស្វ័យប្រវត្តិ ជាបច្ចេកវិទ្យាចុងក្រោយ របស់ប្រទេសស្វីស កម្មវិធីបង្វិលកងដើម្បីឈ្នះ និងអនុវត្ត៦ជំហាននៃការសម្អាតអនាម័យដៃ ដែលបានរួមចំណែកយ៉ាងសារៈសំខាន់ នៃអនាម័យដៃក្នុងការថែទាំសុខភាព។

ក្នុងយុគសម័យនៃការរាតត្បាតនៃជំងឺកូវីដ១៩ អនាម័យដៃបានក្លាយជាអ្វីដែលយើងធ្លាប់រស់នៅជាមួយប្រចាំថ្ងៃ។ ពីមួយថ្ងៃទៅមួយថ្ងៃ យើងបានរកឃើញថា ខ្លួនយើងគ្រប់គ្នាតែងតែបំពាក់ដោយទឹកអាល់កុលតាមខ្លួនជានិច្ច ការ កម្ចាត់មរោគដៃ រយៈពេល៣០វិនាទី បាន ក្លាយ ជា កាយវិការ មួយ ដែល មិន អាច មើល រំលង។

ទោះជាយ៉ាងណាក៏ដោយ យើងមិនគួរលុបចោលការពិតដែលថា ការកម្ចាត់មេរោគដៃជាមួយអាល់កុលមានសារៈសំខាន់មិនមែន ក្នុងអំឡុងពេលការរីករាលដាលនៃមេរោគនោះទេ វា ជា ដំណោះ ស្រាយ មួយ ដើម្បី កម្ចាត់ មេរោគដៃពេលនៅ ឆ្ងាយ ពី ប្រភព ទឹក។ ដើម្បីកម្ចាត់មេរោគដៃឱ្យបានស្អាត យើងគ្រប់រូបចាំបាច់អនុវត្ត តាមការណែនាំរបស់អង្គការសុខភាពពិភពលោក។

ក្រុមហ៊ុន សានីស្វីស ឌីស្រ្ទីប៊្យូសិន (ខេមបូឌា) ឯ.ក បានរៀបចំសិក្ខាសាលាមួយផងដែរនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ ដោយក្រុមហ៊ុនបានធ្វើបទបង្ហាញក្រោមប្រធានបទ «ដំណោះស្រាយផ្នែកអនាម័យប្រកបដោយសុវត្ថិភាព» ដើម្បីចែករំលែកចំណេះដឹងសំខាន់ និងលើកកម្ពស់ផ្នែកអនាម័យដៃ និងការបាញ់សម្លាប់មេរោគ ឱ្យទទួលបានប្រសិទ្ធភាពកាន់តែខ្ពស់។

ក្នុងនោះមានវគ្គសំណួរ-ចម្លើយ សម្រាប់អ្នកចូលរួមទាំងអស់ក្នុងព្រឹត្តិការណ៍នេះ សិក្ខាសាលាពិសេសនេះ មានអ្នកចូលរួមជាច្រើនបានទទួលព័ត៌មានលម្អិត និងព័ត៌មានល្អៗជាច្រើន ទាក់ទងនឹងសារៈសំខាន់នៃការលាងសម្អាតដៃ ដោយសុវត្ថិភាព និងរក្សាអនាម័យ ដោយមិនចាំបាច់ប្រឈមមុខនឹងផលប៉ះពាល់ដល់រាងកាយ ក៏ដូចជាបរិស្ថានជុំវិញនោះទេ។

ជាលទ្ធផលក្នុងរយៈពេល៣ថ្ងៃនៃពិព័រណ៍សុខភាព និងសម្រស់កម្ពុជា គឺទទួលបានលទ្ធផលលើសពិការរំពឹងពីព្រឹត្តិការណ៍ដ៏ពិសេសនេះ ខណៈដែលបណ្តាក្រុមហ៊ុនចូលរួម និងអ្នកតាំងពិព័រណ៍ជាច្រើនទទួលបានបទពិសោធន៍ដ៏សំបូរបែប ក្នុងជំនួបជាមួយក្រុមហ៊ុនផ្សេងៗ ទាក់ទងនឹងវិស័យសុខភាព និងសម្រស់ ក៏ដូចជាការបង្កើត និងពង្រីកនូវបណ្ដាញដ៏អស្ចារ្យសម្រាប់ម៉ាកយីហោ និងដៃគូជំនួញរបស់ពួកគេនៅខ្នាតអន្តរជាតិផងដែរ។

លើសពីនេះទៅទៀតក៏មានការចូលរួមចំណែកយ៉ាងច្រើន ពីក្រុមហ៊ុន សានីស្វីស ឌីស្រ្ទីប៊្យូសិន (ខេមបូឌា) ឯ.ក ជាមួយនឹងវត្តមាននៃស្តង់តាំងពិព័រណ៌ និងសិក្ខាសាលាដ៏ពិសេសដោយវាគ្មិនរបស់ពួកគេ ទាក់ទងទៅនឹងការធ្វើបទបង្ហាញយ៉ាងស៊ីជម្រៅអំពីប្រធានបទ “ដំណោះស្រាយផ្នែកអនាម័យប្រកបដោយសុវត្ថិភាព ដែលបានលើកឡើងពីសារៈសំខាន់ នៃអនាម័យក្នុងប្រព័ន្ធថែទាំសុខភាព ដែលអ្នកទស្សនា និងអ្នកចូលរួមជាច្រើនបានទទួលចំណេះដឹង និងព័ត៌មានយ៉ាងលម្អិត ដែលជាការរួមចំណែកយ៉ាងធំធេង ដល់ការថែទាំសុខភាពទាំងមូល។

យ៉ាងណាមិញជាមួយនឹងការចូលរួមចំណែកយ៉ាងធំធេង នៃពិព័រណ៍សុខភាព និងសម្រស់កម្ពុជា ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើតវេទិកាសម្រាប់ធុរកិច្ចក្នុងប្រទេសកម្ពុជា ដើម្បីឈ្ពោះទៅរកភាពរីកចម្រើន និងការពង្រីកក្រុមហ៊ុនរបស់ពួកគេឆ្ពោះទៅឆាកអន្តរជាតិ បង្កើតដៃគូ និងបណ្តាញអន្តរជាតិនានា ដែលពិតជាមានសារៈសំខាន់បំផុត នៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានការចូលរួមចំណែកពីក្រុមហ៊ុន សានីស្វីស ឌីស្រ្ទីប៊្យូសិន (ខេមបូឌា) ឯ.ក ជាក្រុមហ៊ុនឈានមុខផ្នែកដំណោះស្រាយអនាម័យ ប្រកបដោយសុវត្ថិភាពខាងផ្នែកថែទាំសុខភាព ក្នុងការចូលរួមលើកកម្ពស់វិស័យអនាម័យ និងថែទាំសុខភាព ក៏ដូចជាសារៈសំខាន់នៃការសម្អាតអនាម័យដៃ ដែលបានដាក់បង្ហាញជូន ក្នុងសិក្ខាសាលា និងស្តង់ពិព័រណ៍ពិសេសរបស់ខ្លួន ក្នុងរយៈពេលបីថ្ងៃកន្លងទៅនេះ។

សម្រាប់ព័ត៌មានលម្អិតពីក្រុមហ៊ុនសានីស្វីស សូមទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ ០១៥ ២៣០ ៦៦៦ ឬតាមរយៈអាសយដ្ឋាន អគារ ហ្គោលដិនថាវវើរ ជាន់ផ្ទាល់ដី #១៦៦ ផ្លូវ ២១៥ សង្កាត់ វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ៕