(អាមេរិក)៖ អាល់ប៊ុមចម្រៀងថ្មីរបស់កំពូលតារាចម្រៀង Beyoncé បានឡើងដល់កំពូល លើតារាចម្រៀងអាមេរិក Billboard 200។ ទោះជាយ៉ាងណាក៏ដោយ ការចេញផ្សាយ «Renaissance» គឺគួរឲ្យកត់សម្គាល់ជាយូរទៅហើយថា នាងបានក្លាយជាអាល់ប៊ុមមានចំណាត់ថ្នាក់ខ្ពស់បំផុតរបស់ Beyoncé ។ ក្រៅពីសហរដ្ឋអាមេរិក បានបង្ហាញខ្លួននៅលេខរៀងទី១ នៅចក្រភពអង់គ្លេស បារាំង អៀរឡង់ ហូឡង់ អូស្ត្រាលី និងនូវែលសេឡង់។ នេះបើតាមការចេញផ្សាយ របស់គេហទំព័រព័ត៌មាន NME នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២។

ជាមួយនឹងការលក់ចេញរហូតដល់ទៅ ២៦,០០០បន្ទះ នៃអាល់ប៊ុមរបស់ខ្លួន ការចេញផ្សាយអាប៊ុម «Renaissance» បានក្លាយជាការចេញផ្សាយ ដែលលក់ដាច់បំផុតនៃប្រភេទរបស់អាល់ប៊ុម R&B ឬ hip-hop ដែលចេញផ្សាយដោយស្ត្រី ចាប់តាំងពីអាល់ប៊ុមឈ្មោះ Luminate ក្នុងឆ្នាំ១៩៩១។ រហូតមកទល់ពេលនេះ អាល់ប៊ុមថ្មីនេះ ត្រូវបានគេដឹងថា ពិបាកស្វែងរកទិញណាស់ ត្បិតថាក្នុង Webstore របស់ Bey លក់អស់គ្មានសល់សម្រាប់ដំណើរការលក់លើកទី១ មុនពេលអាល់ប៊ុមចេញផ្សាយ។ តែយ៉ាងណា សម្រាប់ការចេញលក់លើកទី២ នឹងបើកនៅថ្ងៃទី១៦ ខែកញ្ញា ខាងមុខ។

ជាមួយនឹងការបើកទំព័រសប្តាហ៍នៃការលក់ដាច់បានច្រើន គឺបានធ្វើឲ្យ Beyoncé ក្លាយជាស្ត្រីដែលមានអាល់ប៊ុមកំពូលតារាង Billboard 200 ក្នុងឆ្នាំ ២០២២។ ជាកំណត់ត្រាចុងក្រោយ ដើម្បីសម្រេចបាននូវស្នាដៃ គឺចំណងជើងថា «30» របស់តារាស្រី Adele កាលពីខែវិច្ឆិកាឆ្នាំមុន។

គួរជម្រាបថា មុនការចេញផ្សាយអាល់ប៊ុមថ្មីនេះ Beyoncé បានចេញផ្សាយបទចម្រៀងទោលដកស្រង់ ចេញពីអាល់ប៊ុមមានចំណងជើងថា «Break my Soul» (ប្រ៊េកម៉ាយសូល) ដែលទទួលបានការគាំទ្រ យ៉ាងខ្លាំងពីសំណាក់អ្នកស្ដាប់។ គួររំឭកថា អាល់ប៊ុមចម្រៀងទោលចុងក្រោយរបស់ម្ចាស់បទ «Single Ladies» រូបនេះបានចេញផ្សាយតាំងពីឆ្នាំ ២០១៦ ដែលមានឈ្មោះថា «Lemonade»៕