(ភ្នំពេញ)៖ ក្រុមហ៊ុនអ័រគីដេឌីវែឡុបម៉ិន ត្រូវបានស្គាល់ថា ជាក្រុមហ៊ុនអចលនទ្រព្យ ដែលទទួលបានការគាំទ្រ និងឈានមុខគេ ក្នុងការអភិវឌ្ឈ គម្រោងលំនៅឋាន ដែលមានសក្តានុពលភាពខ្ពស់។ អតិថិជន នឹងទទួលបាននូវលំនៅឋានក្នុងក្តីស្រម៉ៃ ជាមួយការបង់ប្រាក់ ដែលកាន់តែមានភាពងាយស្រួល ដោយអតិថិជនអាច រំលស់បានរហូតដល់ទៅ៩០ភាគរយ គ្រប់ប្រភេទផ្ទះ របស់ក្រុមហ៊ុន ចាប់ពីថ្ងៃនេះ រហូតដល់បំណាច់ខែសីហា។

ការបង់រំលស់រហូតដល់ទៅ៩០ភាគរយ ផ្តល់ជូនគ្រប់ប្រភេទផ្ទះសម្រាប់ គម្រោងអ័រគីដេ ដឹប៊ូតានិចស៊ីធី និង គម្រោងអ័រគីដេ ដឹពោធិ៍ចិនតុង ដែលគម្រោងនីមួយៗសុទ្ធតែមានទីតាំងល្អ ជាមួយនឹងម៉ូតផ្ទះទំនើបទាន់សម័យគ្រប់ប្រភេទ និងតម្រូវការ រួមមាន៖ វីឡាទោល វីឡាភ្លោះ វីឡាកូនកាត់ និង ផ្ទះប្រកបអាជីវកម្មហ្ស៊បហោសន៍ ដោយផ្តល់ជូននូវបែបផែននៃការរស់នៅបែបថ្មី។

សម្រាប់អតិថិជនដែលមានចំណាប់អារម្មណ៍ លើគម្រោងណាមួយរបស់ក្រុមហ៊ុន អាចអញ្ជើញមកសាកសួរព័ត៌មានពី ការិយាល័យលក់ណាមួយ របស់ក្រុមហ៊ុនទាំង២ទីតាំងនៅ៖

ការិយាល័យលក់ អ័រគីដេ ដឹប៊ូតានិចស៊ីធី ខណ្ឌជ្រោយចង្វារ តាមបណ្តោយផ្លូវជាតិលេខ៦អា ហួសស្ពានជ្រោយចង្វារ៧គ.ម បត់ឆ្វេងតាមស្តុបអ័រគីដេ

ការិយាល័យលក់ អ័រគីដេ ដឹពោធិ៍ចិនតុង តាមបណ្តោយផ្លូវវត្តតាំងកសាង ទល់មុខព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង ឬទំនាក់ទំនងតាមរយះលេខទូរស័ព្ទ 098 73 3333, 095 277 277, 085 388 388, 076 879 9999 ឬ ហ្វេសប៊ុកផេក https://www.facebook.com/orkide.development