(បរទេស)៖ ជាមួយនឹងការអាប់ដេតកំណែ Beta ជំនាន់ទី៥ នៅលើ iOS 16 Developer ថ្មីក្រុមហ៊ុន Apple បានសម្រេចនាំយកមុខងារបង្ហាញភាគរយថ្មដែលជាប់ទៅនឹង icon សម្រាប់ iPhone។ ហេតុដូចនេះអ្នកប្រើប្រាស់លែងពិបាកអូសចុះក្រោមចូលទៅក្នុង Control Center ឬអូសទៅទិដ្ឋភាពកណ្តាល Today ដើម្បីមើលភាគរយថ្មទៀតហើយ។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន MacRumors នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២។

ជាមួយមុខងារថ្មីនេះ គឺចាប់ពី iPhone X ឡើងទៅសុទ្ធតែទទួលបានមុខងារបង្ហាញភាគរយថ្មមកវិញ លើកលែងតែម៉ូដែល iPhone 12, iPhone 13 mini, iPhone 11 និង iPhone XR ប៉ុណ្ណោះដែលមិនមានសំណាងទទួលបាន ដែលប្រហែលជាដោយសារតែមានឧបសគ្គទំហំ។

គួរបញ្ជាក់ដែរថា សម្រាប់មុខងារមួយនេះនៅពេលបច្ចុប្បន្នគឺមានសម្រាប់តែ Developer និង iOS 16 beta ជំនាន់ទី៥ ដែលគេបានដាក់ឱ្យទាញយកដើម្បីប្រើប្រាស់សាកល្បងតែប៉ុណ្ណោះ ហើយសម្រាប់ iOS 16 Beta សាធារណៈអាចនឹងចេញជាមួយ iPhone 14 នៅខែក្រោយនេះហើយ៕