Bournemouth ចុះកិច្ចសន្យាយកខ្សែការពារអាហ្សង់ទីន Senesi មកពីក្លិបហូឡង់ Feyenoord
10-08-2022 08:30
(ប៊នម៉ោដ)៖ ក្លិប AFC Bournemouth ដែលទើបឡើងថ្មីលេងនៅលីគកំពូលអង់គ្លេស Premier League បានចុះហត្ថលេខានាំយកខ្សែការពារសញ្ជាតិអាហ្សង់ទីន Marcos Senesi មកពីក្លិប Feyenoord លេងនៅលីគហូឡង់ Eredivisie។ នេះបើតាមការប្រកាសពីក្លិប ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២។
Bournemouth មិនបានបង្ហាញពីតម្លៃផ្ទេរនេះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស បានឲ្យដឹងថា ការផ្ទេរនេះមានតម្លៃប្រមាណ ១៥លានអឺរ៉ូ (១៥.២៩លានដុល្លារ)។
លោកនឹងក្លាយជាកីឡាករទី៥ ហើយ ដែលបានចុះកិច្ចសន្យាជាមួយក្លិប Bournemouth នៅពេលបិទរដូវកាលដោះដូរនេះ បន្ទាប់ពីការទៅដល់របស់ខ្សែការពារ Ryan Fredericks, ខ្សែបម្រើ Marcus Tavernier និងកីឡាករ Joe Rothwell ព្រមទាំងអ្នកចាំទី Neto ដែលបានចូលរួមលើការផ្ទេរដោយឥតបង់ថ្លៃកាលពីថ្ងៃអាទិត្យ៕