(អឺរ៉ុប)៖ ក្លិបកំពូលលីគអង់គ្លេស Manchester City បានចូលពិភាក្សាជាមួយក្លិប Anderlecht ជុំវិញការទិញយកខ្សែប្រការពារ Sergio Gomes ដែលបច្ចុប្បន្នរូបគេក៏កំពុងស្ថិតក្នុងឈុតយុវជនជម្រើសជាតិអេស្ប៉ាញ U21។

Man City ដែលស្ថិតក្រោមការដឹកនាំដោយលោក Pep Guardiola បានកំពុងស្វែងរកមើលការផ្ទេរយកកីឡាករខ្សែការពារខាងឆ្វេង បន្ទាប់ពីបរាជ័យក្នុងការនាំយកកីឡាករ Marc Cucurella របស់ក្លិប Brighton ដែលព្រមព្រៀងទៅចូលរួមជាមួយក្លិប Chelsea ក្នុងតម្លៃប្រមាណ ៦២.៥លានផោន។

Sergio Gomes ជាយុវជនអេស្ប៉ាញ វ័យ ២១ឆ្នាំ ធ្លាប់ជាយុវជនក្លិប Barcelona នឹងក្លិប Borussia Dortmund ដែលធ្លាប់ចំណាយពេល ២ឆ្នាំក្នុងកិច្ចសន្យាខ្ចីទៅកាន់ក្លិប Huesca មុនពេលផ្ទេរមកជាមួយក្លិប Anderlecht ក្រោមការដឹកនាំដោយលោក Vincent Kompany៕