(មេនឆេស្ទឺ)៖ ក្លិបបាល់ទាត់បិសាចក្រហម Manchester United ផ្នែកនារី បានចុះហត្ថលេខានាំយកខ្សែការពារបារាំង Aissatou Tounkara លើកិច្ចសន្យារយៈពេល ២ឆ្នាំ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២។
កីឡាការិនីវ័យ ២៧ឆ្នាំរូបនេះបានចូលរួមជាមួយក្លិបដែលលេងនៅលីគ Women's Super League នេះ បន្ទាប់ពីចំណាយពេល ៤ឆ្នាំលេងនៅឯក្លិប Atletico Madrid។
Tounkara បានបង្ហាញខ្លួន ៣៥ប្រកួត សម្រាប់ក្រុមជម្រើសជាតិបារាំង ផ្នែកនារី ដោយបានស៊ុតបញ្ចូល ៣គ្រាប់ និងបានជួយឲ្យក្រុមឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Euro 2022 ដែរ។
សូមជម្រាបថា ការប្រកួតក្នុងលីគ WSL លើកដំបូងរបស់ក្លិប Man Utd សម្រាប់រដូវកាល២០២២-២៣ នឹងចាប់ផ្តើមនៅថ្ងៃទី១០ ខែកញ្ញាខាងមុខ ដែលត្រូវប៉ះក្រុម Tottenham Hotspur៕