(ភ្នំពេញ)៖ ក្រោយធ្វើប្រតិបត្តិការអស់រយៈពេលជាច្រើនឆ្នាំ ព្រមទាំងទទួលបានការគាំទ្រកាន់តែខ្លាំងឡើងពីសំណាក់អតិថិជន នៅកម្ពុជាក្រុមហ៊ុនទូរស័ព្ទចល័ត TECNO បានចេញលក់ទូរស័ព្ទដៃ ស៊ែរីថ្មីចុងក្រោយចំនួន ២ម៉ូដែលថែមទៀត ស្ថិតក្នុងត្រកូល Spark គឺ TECNO Spark 9T និង TECNO Spark 9 Pro និង CAMON 19Neo ដែលបានបំពាក់កម្លាំងថ្មដល់ទៅ ៥.០០០មីលីអំពែ អមមកជាមួយកម្មវិធីសន្សំសំចៃថាមពលជំនាន់ថ្មី ធ្វើឲ្យការប្រើប្រាស់បានកាន់តែយូរ។

ពិធីសម្ពោធចេញលក់ទូរសព្ទដៃទាំង២គ្រឿងនេះ បានធ្វើឡើងនាល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ នៅសណ្ឋាគារភ្នំពេញ ក្រោមវត្តមាន លោក លីអូ នាយកប្រតិបត្តិ ក្រុមហ៊ុនទូរស័ព្ទចល័ត TECNO និងមានការចូលរួមពីសំណាងចែកចាយទូទាំងប្រទេសសរុបប្រមាណជាង ៣០០នាក់ផងដែរ។

សូមបញ្ជាក់ដែរថា ជាមួយនឹងរូបរាងរចនាថ្មីបែបស៊ីវិល័យទូរស័ព្ទចល័ត TECNO Spark 9T មានកាម៉េរ៉ាក្រោយដល់ទៅ ៣គ្រាប់ គឺកាម៉េរ៉ាបង្គោល ១គ្រាប់ ទំហំ១៣ មេហ្គាភិចសែល និងកាម៉េរ៉ាជំនួញ ២គ្រាប់ទំហំ ២មេហ្គាភិចសែល និងប្រភេទ AI កាម៉េរ៉ា មានសមត្ថភាពខ្ពស់ផ្តិតយករូបភាពបានច្បាស់ល្អ ដោយភ្ជាប់មកជាមួយ កម្មវិធីថតរូបជាច្រើនបែប ទាំងការថតរូបបែបព្រាលខាងក្រោយ និងថតពេលយប់ ធ្វើឲ្យរូបភាពថតចេញមកច្បាស់ល្អ និងស្រស់ស្អាតប្រកបដោយភាពទាក់ទាញ សូម្បីអ្នកគ្មានជំនាញថតក៏ដោយ។

ផ្នែកខាងមុខរបស់ Spark 9T បំពាក់ដោយអេក្រង់តំណក់ទឹកធំទូលាយ ទំហំ៦.៥៦អ៊ីញ កម្រិតបង្ហាញភាពច្បាស់នៃរូបភាព HD+ បង្ហាញរូបភាពពណ៌ដិតល្អត្រជាក់ភ្នែក និងដាំភ្ចាប់នូវការម៉េរ៉ាសែលហ្វីមួយគ្រាប់ មានទំហំដល់ទៅ ៣២មេហ្គាភិចសែល និងភ្លើងផ្លាស់ចំនួន២គ្រាប់។ TECNO Spark 9T ដំណើរការដោយកម្មវិធីសូហ្វហ្វែ HiOS 8.6 ផ្អែកលើប្រព័ន្ធប្រតិបត្តិការ Android 12 ប្រើបន្ទះឈីប MediaTek Helio G37 មានអង្គចងចាំ 4GB និងអង្គផ្ទុកទិន្នន័យ 64GB និងអាចបន្ថែមមេម៉ូរី ខាងក្រៅ បានទៀតផង។

ចំណែក TECNO Spark 9 Pro មានការម៉េរ៉ាខាងក្រោយចំនួន ៣គ្រាប់ គឺកាម៉េរ៉ាគោលទំហំ ៥០មេហ្គាភិចសែល កាម៉េរ៉ាជំនួយ២មេហ្គាភិចសែលនិង AI កាម៉េរ៉ា។ ស្ថិតនៅលើអេក្រង់តំណក់ទឹក ៦.៥៨អ៊ីញ កម្រិតភាពច្បាស់ FHD+ នោះ មានកាម៉េរ៉ាស្ថិតនៅចំកណ្ដាលនៃផ្នែកខាងលើមួយគ្រាប់ ទំហំដល់ទៅ ៣២មេហ្គាភិចសែល អមដោយភ្លើងផ្លាស់ ព្រមទាំងមានកម្មវិធីថតរូបយ៉ាងសម្បូរបែប រួមទាំងកម្មវិធីថតរូបពេលរាត្រីផងដែរ។

ជាមួយនឹងអង្គចងចាំ (RAM) 4GB និងអង្គផ្ទុកទិន្នន័យ (ROM) 128GB ទូរស័ព្ទចល័ត TECNO Spark 9 Pro មានប្រព័ន្ធដំណើរការប្រភេទ (CPU) Octa-Core បំពាក់បន្ទះឈីប Media Tek Helio G85 ប្រព័ន្ធប្រតិបត្តិការ HiOs 8.6 ផ្អែកលើ Android 12 ដែលទាំងនេះហើយធ្វើឲ្យល្បឿនប្រតិបត្តិការរបស់វាដើររលូនល្អ មិនរំខានចិត្តអ្នកប្រើប្រាស់។

ក្រៅពីទូរស័ព្ទម៉ូដែលថ្មីដែលត្រៀមចេញខាងលើនេះ ក្រុមហ៊ុន TECNO ក៏មានម៉ូដែលឯកទេសថតរូបគឺ TECNO CAMON 19 NEO សក្តិសមបំផុតសម្រាប់អ្នកចូលចិត្ត ផ្តិតយករូបភាពដ៏ស្រស់ត្រកាល គ្រប់ពេលវេលា មិនថាពេលយប់ឬក៏ពេលថ្ងៃ និងគ្រប់ទីកន្លែង។ ស្ថិតក្នុងត្រកូលម៉ូដែលឯកទេសថតរូបនោះ TECNO CAMON 19 NEO ជំនាន់ថ្មីមានបំពាក់កាម៉េរ៉ាក្រោយស្ថិតក្នុងស៊ុមរាងរង្វង់ចំនួន៣គ្រាប់ ទំហំ៤៨មេហ្គាភិចសែល ២មេហ្គាភិចសែល និងកាម៉េរ៉ា AI ចំណែកកាម៉េរ៉ាមុខមានទំហំដល់ទៅ ៣២មេហ្គាភិចសែល ទម្លុះលើអេក្រង់ ៦.៧៨អ៊ីញ កម្រិតភាពច្បាស់ FHD+។

ដោយមានអង្គចង់ចាំ (RAM) 6GB និងអង់ផ្ទុកទិន្នន័យ (ROM) 128GB ម៉ូដែលកូនពៅរបស់ត្រកូល CAMON នេះ បង្កប់បន្ទះឈីប MediaTek Helio G85 ប្រព័ន្ធប្រតិបត្តិការ Android 12 ធ្វើឲ្យល្បឿនដំណើរការកម្មវិធីនានាលឿនឥតទាក់ និងលេងបានយូរជាមួយក ម្លាំងថ្ម៥០០០មីលីអំពែម៉ោងប្រើពេលសាកថ្មខ្លី ដោយវាមាន កម្លាំងសាកថ្មល្បឿនលឿន១៨វ៉ាត់។

សម្រាប់តំលៃទីផ្សារនៅកម្ពុជា Spark 9T មានតំលៃ $149 និង Spark 9Pro តំលៃ $169 និង CAMON19Neo តំលៃ $189 មានច្រើនពណ៌សំរាប់ជ្រើសរើសតាមតម្រូវ ហើយអាចរកជាវប្រើប្រាស់បាននៅគ្រប់បណ្តាហាងលក់ទូរស័ព្ទដៃដែលនៅជិតអ្នកបំផុត៕