(កាតា)៖ ការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2022 អាចនឹងចាប់ផ្តើមមុន ១ថ្ងៃនៃកាលកំណត់នាថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិការនេះ ដែលមានក្រុមម្ចាស់ផ្ទះកាតា ត្រូវប៉ះគូប្រែងជម្រើសជាតិអេក្វាឌ័រ សម្រាប់ការប្រជែងពិន្ទុក្នុងពូល A។

តាមគម្រោងការប្រកួតនឹងចាប់ផ្តើមពីថ្ងៃទី២១ ខែវិច្ចិការ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២នេះ ខណៈដែលសហព័ន្ធបាល់ទាត់ពិភពលោក FIFA មានលោក Gianni Infantino ជាប្រធាន បានកំពុងពិភាក្សាជាមួយថ្នាក់ដឹកនាំនៅតំបន់ទាំង៦ ដែលការសម្រេចចុងក្រោយនឹងបង្ហាញបន្ទាប់ពីកិច្ចប្រជុំនេះ ក្រោយពេលមានការស្នើរសុំពីសហ័ពន្ធបាល់ទាត់អាមេរិកខាងត្បូង (Conmebol)។

ការបើកឆាកប្រកួតដំបូងសម្រាប់ព្រឹត្តិការណ៍ FIFA World Cup 2022 ដែលបានកំណត់នាថ្ងៃទី២១ ខែវិច្ឆិការនោះ គឺមាន ៤ប្រកួតដោយក្នុងនោះក្រុមជម្រើសជាតិសេណេហ្គាល់ ត្រូវប៉ះទឹកក្រូចហូឡង់, ក្រុមកាតា ប៉ះអេក្វាឌ័រ គ្រាដែលពូល B មានក្រុមអង់គ្លេស ប៉ះក្រុមអីរ៉ង់ នឹងក្រុមសហរដ្ឋអាមេរិក ប៉ះក្រុមវេលស៍៕