(ភ្នំពេញ)៖ ណាហ្គាវើលដ៍ ផ្តល់ជូននូវការជួបជុំដ៏រីករាយ និងកម្មវិធីប្រូម៉ូសិនដ៏ច្រើន ក្នុងឱកាសពិធីបុណ្យសែនព្រះខែ ដូចជា នំសែនព្រះខែខ្ចប់ក្នុងប្រអប់នាំសំណាង ម្ហូបសុភមង្គល ការសម្តែងសិល្បៈ និងការតុបតែងលម្អក្នុងអគារដ៏ទាក់ទាញ ដើម្បីផ្តល់នូវបទពិសោធន៍មិនអាចបំភ្លេចបានសម្រាប់គ្រប់គ្នា។

ការជាវ និងចែករំលែកនំព្រះខែដល់មនុស្សជុំវិញ គឺជាទំនៀមទម្លាប់ដែលត្រូវបានអនុវត្តជាយូរមកហើយនៅក្នុងតំបន់។ ក្រុមមេចុងភៅប្រចាំភោជនីយដ្ឋានចិន Hall of Golden Chimes និង Fortune Palace របស់ណាហ្គាវើលដ៍ បានច្នៃបង្កើតនំព្រះខែ និងដុតថ្មីៗរៀងរាល់ថ្ងៃដោយប្រើគ្រឿងផ្សំស្រស់ៗគុណភាពខ្ពស់ដែលផ្តល់នូវសាច់នំ និងស្នូលល្មួតឆ្ងាញ់ជាប់ចិត្ត។

នំមាន៤ រសជាតិសម្រាប់ជ្រើសរើស (ស្នូលធម្មតា ឬមានស៊ុតពីរ) ដូចជារសជាតិគ្រាប់ឈូកសបែបហុងកុង ស្លឹកតើយ ទុរេនបែបអាស៊ី និងទីរ៉ាមីស៊ុបែបអ៊ីតាលី។ ឆ្នាំនេះ ណាហ្គាវើលដ៍បានរចនាប្រអប់នំ នាំសំណាងថ្មីដែលមាន៣ទំហំផ្សេងគ្នា៖ ប្រអប់ដែលមាននំ ១ដុំ (តម្លៃចាប់ពី១៤ដុល្លារ) ប្រអប់ដែលមាននំ ៤ដុំ (តម្លៃចាប់ពី ៥៥ ដុល្លារ) និងប្រអប់ដែលមាននំ ៨ដុំ (តម្លៃចាប់ពី១០៨ដុល្លារ) ជាកាដូដ៏ស័ក្តិសមបំផុតសម្រាប់ក្រុមគ្រួសារ មិត្តភ័ក្តិ ដៃគូធុរកិច្ច និងមិត្តរួមការងារ -ល-។

កម្ម៉ង់នំព្រះខែដោយទាក់ទងទៅកាន់ ០១៥ ៤០២ ៣៤៥ ឬ [email protected]។ នំព្រះខែ ក៏មានដាក់លក់រៀងរាល់ថ្ងៃផងដែររហូតដល់ថ្ងៃទី១០ ខែកញ្ញា នៅកន្លែងទទួលភ្ញៀវ Lobby Lounge និងភោជនីយដ្ឋានចិន Fortune Palace នៅណាហ្គាវើលដ៍ទី១ និងភោជនីយដ្ឋាន Golden Bowl, Food Pavilion និង Hall of Golden Chimes នៅណាហ្គាវើលដ៍ទី២។ សូមតាមដានទំព័រ Facebook និង WeChat របស់ណាហ្គាវើលដ៍ដើម្បីចូលរួមការប្រកួតប្រជែង និងឱកាសឈ្នះនំព្រះខែ។

ណាហ្គាវើលដ៍ ក៏មានបម្រើជូននូវម្ហូបពិសេសច្រើនជម្រើស នៅក្នុងឱកាសដ៏ពិសេសនេះផងដែរ។ ប៊ុហ្វេឌីមសាំនៅភោជនីយដ្ឋានចិន Hall of Golden Chimes ឥឡូវនេះ មានបម្រើជូនក្នុងពេលថ្ងៃត្រង់ រៀងរាល់ថ្ងៃ ពីម៉ោង១១ព្រឹក ដល់២៖៣០រសៀល រីឯថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃបុណ្យជាតិ ចាប់ផ្តើមបម្រើជូនពីម៉ោង១០៖៣០ព្រឹក (សូមណែនាំឲ្យកក់ទុកជាមុន) ម្នាក់២៩ដុល្លារ និងការបញ្ចុះតម្លៃពិសេស សម្រាប់កុមារអាយុក្រោម ១២ ឆ្នាំ។

ប្រសិនបើលោកអ្នកមានបំណងចង់ទទួលទានអាហារពេលល្ងាចដ៏ឈ្ងុយឆ្ងាញ់បំផុត សូមអញ្ជើញទៅពិសាអាហារប៊ុហ្វេអន្តរជាតិពេលល្ងាចនៅភោជនីយដ្ឋាន 2Pangea ដែលមានអាហារប៊ុហ្វេច្រើនមុខជាងគេ ក្នុងរាជធានីភ្នំពេញ រួមមាន គ្រឿងសមុទ្រស្រស់ សាច់អាំង សាច់ដុត ម្ហូបពេញនិយមបែបអាស៊ី អាហារបែបអឺរ៉ុប និងបង្អែម ម្នាក់ត្រឹមតែ២៩ដុល្លារ ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ និងម្នាក់៣៥ដុល្លារ នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យដែលមានបន្ថែមគ្រឿងសមុទ្រ។

ណាហ្គាវើលដ៍ ក៏មានផ្តល់ជូនការសម្តែងសិល្បៈអបអរពិធីបុណ្យសែនព្រះខែផងដែរដែលចូលរួមសម្តែងដោយសិល្បករ និងសិល្បការិនីជាតិ និងអន្តរជាតិ រៀងរាល់ថ្ងៃ ពីម៉ោង ៦ ល្ងាចនៅឆាកជាន់ផ្ទាល់ដី ណាហ្គាវើលដ៍ទី១ រហូតដល់ថ្ងៃទី១១ ខែកញ្ញា។ លោកអ្នកអាចថតរូបទុកជាអនុស្សាវរីយ៍ជាមួយអ្នកសិល្បៈក្នុងឈុតសម្លៀកបំពាក់បែបចិនបន្ទាប់ពីពួកគេបានសម្តែងផងដែរ។
ទទួលយកនូវពេលវេលាដ៏រីករាយ ជាមួយមនុស្សជាទីស្រឡាញ់ក្នុងឱកាសពិធីបុណ្យសែនព្រះខែនៅណាហ្គាវើលដ៍៕