(អឺរ៉ុប)៖ របាយការណ៍មួយបានបង្ហាញថា ក្លិប Chelsea បានកំពុងខិតជិតសម្រេចការពិភាក្សាតម្លៃផ្ទេរជាមួយក្លិប FC Barcelona សម្រាប់ការនាំយកខ្សែបម្រើ Frenkie de Jong ដែលកំពុងមានការចង់បានខ្លាំងពីសំណាក់ក្លិប Manchester United។

របាយការណ៍ពី DiarioSport បង្ហាញថា ក្លិបទាំងពីរអាចនឹងព្រមព្រៀងគ្នាស្ថិតក្នុងតម្លៃប្រមាណជាង ៨០លានអឺរ៉ូ។ ក្លិបអង់គ្លេសតោខៀវ Chelsea កំពុងរង់ចាំការសម្រេចចិត្តរបស់ខ្សែបម្រើ de Jong ដែល Barca កំពុងពិភាក្សាជាមួយរូបគេសម្រាប់ជម្រើស ពេលដែលក្លិប Manchester United កំពុងស្វែងរកជម្រើសផ្សេងទៀត។

ដំបូងឡើយរបាយការណ៍ពី BBC បានបង្ហាញថា ក្លិបបិសាចក្រហម Man United បានយល់ព្រមតម្លៃប្រមាណ ៦៣.៥លានផោន ដ្បិតខ្សែបម្រើរូបនេះនៅតែមានគោលការណ៍ចង់បន្តស្នាក់នៅជាមួយក្លិបអេស្ប៉ាញដដែល៕