(ភ្នំពេញ)៖ ធនាគារ ជីប ម៉ុង និង បុរី ភ្នំពេញថ្មី បានចាប់ដៃគូរសហការគ្នា ដែលនឹងផ្ដល់ជូនទំហំកម្ចីអាចរហូតដល់៩០% ក្នុងរយៈពេល២០ឆ្នាំ ជាមួយអត្រាការប្រាក់សមរម្យ រួមទាំងវិធីបង់សងប្រាក់កម្ចីច្រើនជម្រើស មានភាពងាយស្រួល និងរហ័សក្នុងការធ្វើបែបបទសេវាកម្មកម្ចី ដល់អតិថិជនដែលជ្រើសរើសធនាគារ ជីប ម៉ុង សម្រាប់ទិញផ្ទះនៅបុរី ភ្នំពេញថ្មី។

ចំណែកឯបុរី ភ្នំពេញថ្មី គឺជាក្រុមហ៊ុនអចលនទ្រព្យ ឈានមុខមួយបានបង្កើតឡើងរយៈ១២ឆ្នាំរួចមកហើយ ដែរមានជំនាញខាងសាងសង់បុរី និងលក់គេហដ្ឋានគ្រប់ប្រភេទ។

បុរី ភ្នំពេញថ្មី ក៏បានអភិវឌ្ឍន៍គម្រោងរបស់ខ្លួនចំនួន១៤គម្រោង ជាមួយគេហដ្ឋានស្តង់ដាររឹងមាំ និងសោភណ្ឌភាពស្រស់ស្អាត សម្រាប់អតិថិជន ដើម្បីងាយស្រួលក្នុងការរស់នៅ និងប្រកបអាជីវកម្មគ្រប់ប្រភេទ ដែរមានទីតាំងគម្រោងនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ៕