(ភ្នំពេញ)៖ ស្ថានតំណាងពាណិជ្ជកម្មថៃ នៅរាជធានីភ្នំពេញ មានកិត្តិយសសូមជំរាបជូន លោក លោកស្រី អោយបានជ្រាបថា អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងពាណិជ្ជកម្មថៃ នឹងរៀបចំពិព័រណ៍ «TILOG VE 2022» ចាប់ពីថ្ងៃទី ២៤-២៦ ខែសីហា ឆ្នាំ ២០២២ ដែលជាប្រភេទពិព័រណ៍ Online ស្តីពី ការផ្តល់សេវាកម្មដឹកជញ្ជូនទំនិញអន្តរជាតិ។

នៅក្នុងពិព័រណ៍នេះ ក្រុមហ៊ុនដែលផ្តល់សេវាកម្មផ្នែកដឹកជញ្ជូនទំនិញ នៅប្រទេសថៃជាង ៥០ ក្រុមហ៊ុនចូលរួមដោយមានគោលបំណង ដើម្បីស្វែងរកដៃគូ (Partner) ដែលផ្តល់សេវាកម្មដឹកជញ្ជូន និងស្វែងរកអតិថិជន ដែលត្រូវការសេវាកម្មដឹកជញ្ជូនទំនិញ ទៅទូទាំងពិភពលោក។

ក្នុងឱកាសនេះ ស្ថានតំណាងពាណិជ្ជកម្មថៃ សូមគោរពអញ្ជើញ លោក លោកស្រី ដែលមានចំណាប់អារម្មណ៍ក្នុងការស្វែងរកដៃគូ (Partner) ដែលផ្តល់សេវាកម្មដឹកជញ្ជូនទំនិញអន្តរជាតិ និងស្វែងរកក្រុមហ៊ុនថៃ ដែលផ្តល់សេវាកម្មដឹកជញ្ជូនទំនិញ សូមអញ្ជើញចូលទស្សនាពិព័រណ៍ ដូចពោលខាងលើ តាម Online ដោយគ្រាន់តែចុះឈ្មោះតាមគេហទំព័រ www.tilog-ve.com ចាប់ពីពេលនេះតទៅ ។

ចំណែកពត៌មានបន្ថែម សូមទាក់ទងស្ថានតំណាងពាណិជ្ជកម្មថៃ នៅរាជធានីភ្នំពេញ តាមរយៈ E-mail: [email protected]