(ភ្នំពេញ)៖ ចង់បានការងារក្នុងក្តីស្រម៉ៃ ឬប្តូរការងារទៅកាន់ក្រុមហ៊ុនដែលខ្លួនពេញចិត្តលែងជារឿងលំបាកទៀតហើយ ជាមួយមុខងារថ្មីរបស់ក្រុមហ៊ុន Cambojob ដោយគ្រាន់តែចូលធ្វើការដោនឡូត Cambojob App តាមរយៈ Link: https://play.google.com/store/apps/details?id=com.cambojob.app (android) នឹងទទួលបាននូវ អត្ថប្រយោជន៍យ៉ាងច្រើន ថែមទាំងអាចដាក់ពាក្យ និងសម្ភាសន៍ការងារតាមអនឡាញបានទៀតផង។

មុខងារថ្មីមួយនេះ ក៏មានអត្ថប្រយោជន៍យ៉ាងច្រើនទៀតជា មិនពិបាកស្មុគស្មាញច្រើន និងចំណេញពេលវេលា អ្នកទាំងអស់គ្នាអាចបំពេញប្រវត្តិរូបតាម អនឡាញដោយ ចំណាយពេលតិច និងទទួលបានការប្រឹក្សាពីអ្នកជំនាញរបស់ Cambojob ដោយឥតគិតថ្លៃ ក្នុងការរៀបចំប្រវត្តិរូបឲ្យកាន់តែទាក់ទាញ និងឆាប់ទទួលបានការសម្ភាសន៍។

មួយវិញទៀតប្រសិនបើប្រវត្តិរូបរបស់អ្នក អាចទទួលបានការចាប់អារម្មណ៍ពីអ្នកជ្រើសរើស នោះអ្នកនឹងទទួលការសម្ភាសន៍តាមអនឡាញតែម្តង។ មិនត្រឹមតែប៉ុណ្ណោះ អ្នកទាំងអស់គ្នាអាចទទួលបានព័ត៌មានលម្អិតបន្ថែមមុនការសម្ភាសន៍នីមួយៗចូលមកដល់ថែមទៀតផង។

លើសពីនេះទៅទៀតក៏អាចទទួលបានការភ្ជាប់ទំនាក់ទំនង ទៅកាន់ក្រុមហ៊ុននានាតាមរយៈTelegram ដែលផ្តល់ដោយក្រុមហ៊ុន Cambojob និងការការពារ ពីក្រុមហ៊ុន ដែលធ្វើអាជីវកម្មខុសច្បាប់។ មុខងារថ្មីនេះបានដាក់ បញ្ចូលរួចរាល់ នៅក្នុងកម្មវិធី Andriod និងសម្រាប់កម្មវិធី iOS គឺ នៅក្នុងសប្តាហ៍ក្រោយនេះ។

ក្រៅពីមុខងារពិសេសៗខាងលើនេះ ក្រុមហ៊ុនក៏បានរៀបចំពិព័រណ៍ការងារដ៏ធំជាងគេផងដែរ នៅថ្ងៃទី២០-២១ ខែសីហាខាងមុខនេះ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ហៅកាត់ថាតិចណូ ដោយមានបណ្តាក្រុមហ៊ុនជាង ១០០ស្ថាប័នចូលរួម និងវាគ្មិនល្បីៗចូលរួមចែករំលែក បទពិសោធន៍ក្រោមប្រធានបទ «រៀនចប់ធ្វើអីគេ» ព្រមទាំងមានការចែករំលែកអំពីការប្រកួតប្រជែងក្នុងទីផ្សារការងារជាមួយបច្ចេកវិទ្យា។ លើសពីនេះទៅទៀតសម្រាប់អ្នកចូលរួមសម្ភាសន៍ ក្នុងព្រឹត្តិការណ៍នេះនឹង ទទួលបាន ឱកាស បង្វិលកងដើម្បីទទួលបានរង្វាន់ ថតរូបជាក្រុមដើម្បីទទួលបានរង្វាន់ និងសកម្មភាពកម្សាន្ត ជាច្រើនទៀត។

គួរជម្រាបជូនថា ក្រុមហ៊ុន CamboJob គឺជាក្រុមហ៊ុននាំមុខគេផ្នែកជ្រើសរើសបុគ្គលិកតាម បច្ចេកវិទ្យាឌីជីថល និងបានបើកប្រតិបត្តិការណ៍ ជួយស្វែងរកការងារជាង ៣ឆ្នាំមកហើយ និងមានដៃគូជាង៥០០០ស្ថាប័នទូទាំងប្រទេស។ ក្រោមការវិនិយោគពីអ្នកវិនិយោគថ្នាក់ អន្តរជាតិ ក្រុមហ៊ុននេះមានចក្ខុវិស័យសម្រួលដល់ ការស្វែងរកការងារ ១០លានកន្លែងសម្រាប់ប្រជាជនកម្ពុជា។

ចុះឈ្មោះចូលរួមពិព័រណ៍ការងារដោយសេរី https://www.cambojob.com/activity?id=2 ឫអាចទំបាក់ទំនងតាមរយៈលេខទូរសព្ទ: +855 97 92 37 280 (WeChat, Telegram, WhatsApp) + 855 81 697 501 (Customer Service) ហ្វេសប៊ុកផេក៖ CamboJob | Facebook ៕