(ឡុងដ៏)៖ អ្នកចាត់ការក្លិប Manchester United បានសម្រេចលុបចោលថ្ងៃឈប់សម្រាក់របស់កូនក្រុម បន្ទាប់ពីបរាជ័យ ៤-០ ក្រោមថ្វីជើងក្លិប Brentford ក្នុងលីគអង់គ្លេស Premier League សប្តាហ៍ទី២ ជើងទី១ ខណៈមិនទាន់រកបានសម្រាប់ ២ប្រកួតដំបូងនេះ។

ដំបូងឡើយលោក Erik ten Hag បានគោលការណ៍ឲ្យមានការឈប់សម្រាក់នៅចុងសប្តាហ៍ ដោយមិនមានការប្រកួតនោះទេ រហូតដល់ការប៉ះជាមួយក្លិប Liverpool នាថ្ងៃទី២៣ ខែសីហាខាងមុខនេះ តែលោកបានសម្រាប់ពិនិត្យឡើងវិញនៅផែនការរបស់គាត់ ក្រោយបរាជ័យកាលពីថ្ងៃសៅរ៍ ដែលបញ្ហានេះបានធ្វើឲ្យមានការរិះគន់ជាខ្លាំងពីសំណាក់អ្នកគាំទ្រ។

ជាបណ្តោះអាសន្នក្រោយឆ្លងកាត់ការប្រជែងលីគ Premier League សម្រាប់ ២ប្រកួត ក្លិប Manchester City កំពុងនាំមុខកំពូលតារាងដោយមាន ៦ពិន្ទុស្មើជាមួយក្លិបកាំភ្លើង Arsenal ខណៈដែលក្លិបបិសាចក្រហម Man United គ្មានពិន្ទុរាប់នោះទេស្ថិតនៅបាតតារាង៕