(អឺរ៉ុប)៖ Will Zalatoris បានឈ្នះពានការប្រកួតវាយកូនហ្គោលកម្រិត PGA Tour ជាលើកដំបូងក្នុងអាជីពរបស់លោក បន្ទាប់ពីយកឈ្នះកីឡាករ Sepp Straka ស្ថិតក្នុងកម្មវិធីប្រកួត FexEx St. Jude Championship 2022 ដែលធ្វើបានលទ្ធផលយ៉ាងល្អត្រឹមការវាយបញ្ចូលនៃរន្ធទី៣ នៃវគ្គជម្រុះដែលទទួលបានប្រាក់រង្វាន់ ២,៧០០,០០០សែនដុល្លា។

Will Zalatoris មានវ័យ ២៥ឆ្នាំបានឈ្នះពានកម្រិត PGA Tour Playoff ជាលើកដំបូងរបស់គេ ដែលបច្ចុប្បន្នកំពុងឈរលេខរៀងទី១២ ក្នុងតារាងចំណាត់ថ្នាក់ពិភពលោក នឹងធ្លាប់ជាប់លេង២ ចំនួន ៣លើកនៃព្រឹត្តិការណ៍ធំៗផងដែរ។

រំលឹកផងថា នេះជាពានរង្វាន់កម្រិត PGA Tour Playoff ដែលបុរសសញ្ជាតិអាមេរិក Will Zalatoris ដណ្តើមបាន ខណៈនឹងត្រូវចូលរួមប្រជែងកម្មវីធី BMW Championship ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២១ ខែសីហា ហើយនឹងកម្មវីធី Tour Championship នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២នេះ។

បញ្ជាក់ផងថា កម្មវីធី St Jude Championship ជាការប្រកួតដំបូងក្នុងចំណោម ៣កម្មវិធីខាងលើនេះ មុនឈានទៅរកតំណែងជើងឯកកម្រិត Tour Championship ដែលអ្នកឈ្នះនឹងទទួលបានប្រាក់រង្វាន់ប្រមាណ ១៨លានដុល្លា៕