(ភ្នំពេញ)៖ ក្រុមហ៊ុន HONCHEN CAMBODIA Co., Ltd. បានសម្ពោធអគារតាំងបង្ហាញនៃគម្រោង PLATINUM COAST ដែលជារមណីយដ្ឋាន និងតំបន់ទេសចរណ៍ មួយដ៏កម្ររកមួយនៅខេត្តព្រះសីហនុ ដែលទីតាំអគារតាំងបង្ហាញការិយាល័យលក់នៃគម្រោង PLATINUM COAST នេះស្ថិតនៅរាជធានីភ្នំពេញ។

ពិធីនេះធ្វើឡើងក្រោមវត្តមានលោក Cao Jun ប្រធានក្រុមហ៊ុន HONCHEN CAMBODIA, លោក Kevin Hsu នាយកប្រត្តិបត្តិនៃក្រុមហ៊ុន LIXIN Group, លោក Zhang Lingfeng នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនមូលបត្រភ្នំពេញ, លោក Yu Jianwei មកពី Chaoshang Financial Holdings Co., Ltd. ក៏ដូចជាតំណាងមកពីផ្នែកហិរញ្ញវត្ថុ សភាពាណិជ្ជកម្មផ្សេងៗ ដៃគូសហការ ថ្នាក់ដឹកនាំឧស្សាហកម្មនានាផងដែរ។

លោក Cao Jun បានឱ្យដឹងថា ក្រុមហ៊ុន HONCHEN Enterprise Development Group គឺជាក្រុមហ៊ុនដ៏ខ្លាំងមួយហើយជាពហុចម្រុះមួយដែលមានការអភិវឌ្ឍន៍ និងរីកចម្រើនយ៉ាងឆាប់រហ័ស ក្រុមហ៊ុនបានបណ្តាក់ទុន និងដំណើរការគម្រោងជាច្រើននៅក្នុង និងក្រៅប្រទេស។ ប្លង់អាជីវកម្មរបស់ក្រុមហ៊ុនមាននៅប្រទេសចិន ហុងកុង សហរដ្ឋអាមេរិច ម៉ាឡេស៊ី និងប្រទេសកម្ពុជា។ ក្រុមហ៊ុនបានផ្តោតទៅលើវិស័យសេវាកម្មហិរញ្ញវត្ថុជាគោល និងបានពង្រីកអាជីវកម្មផ្សេងៗទៀតដូចជាអចលនទ្រព្យ ការការពារបរិស្ថាន ថាមពលស្អាត ប្រតិបត្តិការពាណិជ្ជកម្ម សណ្ឋាគារ និងទេសចរណ៍ ក៏ដូចជាទំនិញប្រើប្រាស់ផងដែរ។

ក្រុមហ៊ុន HONCHEN CAMBODIA ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន HONG KONG HONCHEN គ្រុប ដោយមានការគាំទ្រពីគ្រប់មជ្ឈដ្ឋានក្នុងប្រទេសកម្ពុជា ជាពិសេសគឺការជួយជ្រោមជ្រែង និងលើកទឹកចិត្តពីគណៈកម្មការនិយ័តករមូលបត្រកម្ពុជា ក្រុមហ៊ុនបានចាប់ផ្តើមរៀបចំការចុះបញ្ជីជាផ្លូវការ ហើយត្រូវបានគេរំពឹងថានឹង ចូលទីផ្សារហ៊ុនកម្ពុជានៅឆមាសទីពីរឆ្នាំក្រោយ។

លោក Cao Jun បានបន្ថែមថា ក្រុមហ៊ុន HONCHEN គ្រុប នៅអាស៊ីអាគ្នេយ៍ និងក្រុមហ៊ុន LIXIN គ្រុបបានរួមដៃគ្នាអភិវឌ្ឍន៍ប្រកបដោយភាពច្នៃប្រឌិតនៃអចលនទ្រព្យ ទេសចរណ៍ PLATINUM COAST ដែលបានវិនិយោគរាប់រយលានដុល្លារអាមេរិក និងមានទីតាំភូមិសាស្រ្តដ៏ល្អ។ គម្រោងនេះមានចម្ងាយត្រឹមតែ៤នាទីពី អាកាសយានដ្ឋានខេត្តព្រះសីហនុ ហើយនៅជិតនឹងរូបសំណាក់ព្រះសិវៈ ដែលជាកន្លែងដ៏ល្បីក្នុងការថតរូបសម្រាប់បង្ហោះលើបណ្តាញសង្គម។

នៅជិតគម្រោងនេះគឺមានគេហដ្ឋាន និងខុនដូសរុបជាង ១០ពាន់លានយូនីតដូចជា គម្រោង SNC ក្រុងលីស៊ីនព្រះសីហនុថ្មី Prince Edward Reclamation, Cambodia Jockey Club, Yunyang National Forest Park និងទីលានវាយកូនហ្គោល ៣៦ រង្គសាលបាញ់កាំភ្លើងកីឡាស៊ីហ្គេមជាដើម។

មិនត្រឹមតែប៉ុណ្ណោះគម្រោងនេះបានប្រើប្រាស់ធនធានទេសភាពធម្មជាតិនៃទីក្រុងព្រះសីហនុ ដូចជា ខ្នងភ្នំ សមុទ្រ និងឈូងសមុទ្រ។ ដោយផ្អែកលើ Nice Castle Hill យើងនឹងសាងសង់រមណីយដ្ឋានទេសចរណ៍ឆ្នេរសមុទ្រ និងបង្កើតរមណីយដ្ឋានវីឡានៅចង្កេះភ្នំ ចាប់ពីខ្នងភ្នំ មកឆ្នេរ រហូតដល់សមុទ្រ នឹងបង្កើតនូវរមណីយដ្ឋាន ដ៏មហាអស្ចារ្យមួយសម្រាប់ខេត្តព្រះសីហនុ។

លោក Kevin Hsu ក៏បានសម្តែងការអបអរសារទរ ទៅកាន់ក្រុមហ៊ុន HONCHEN CAMBODIA និងបានបញ្ជាក់ថាក្រុមហ៊ុន HONCHEN CAMBODIA គឺជាដៃគូដ៏ស៊ី ជម្រៅរបស់ LIXIN Group ក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុនទាំងពីរបានរួមគ្នាវិនិយោគលើទឹកដីដ៏ស្រស់សា្អតនៅខេត្តព្រះសីហនុ ដែលមានទំហំ ៥០ហិចតា មានឈ្មោះថា គម្រោង PLATINUM COAST ក្នុងខេត្ត ព្រះសីហនុ ដែលជាទីក្រុងកំពង់ផែសមុទ្រដ៏ស្រស់ស្អាតបំផុតក្នុងប្រទេសកម្ពុជា និងជាមូលដ្ឋានវប្បធម៌ ឆ្នេរទេសចរណ៍ដែលមានទីតាំងស្ថិតនៅក្រុងលីស៊ីន ព្រះសីហនុថ្មី (Sihanoukville New City of LIXIN) ដែលមានទំហំ ២,៥០០ហិចតា។ គម្រោង PLATINUM COAST ជាគម្រោងតែមួយគត់នៅខេត្តព្រះសីហនុ ដែលមានទីតាំងជាប់ភ្នំ បែរមុខទៅរកសមុទ្រ និងមានឆ្នេរសមុទ្រ។

លោកបានបន្ថែមទៀតថា វាក៏ជាគម្រោងសម្រាប់លំហែកាយ និងស្នាក់នៅដែលមានគុណភាពខ្ពស់ក្នុងប្រទេសកម្ពុជា និងមានស្តង់ដារលំដាប់ពិភពលោក។ នៅឆ្នាំ២០២៣ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍របស់កម្ពុជាក៏នឹងត្រូវបានប្រារព្ធឡើងនៅក្រុងលីស៊ីនព្រះសីហនុថ្មី ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពី PLATINUM COAST ដោយគួបផ្សំ ជាមួយនឹងការបើកឲ្យប្រើប្រាស់ផ្លូវល្បឿនលឿន និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធទីក្រុង ជឿជាក់ថាកម្ពុជានឹងឈានទៅរកការរីកចំរើនផ្នែកទេសចរណ៍ថ្មី និង
ឱកាសថ្មីសម្រាប់ការអភិវឌ្ឍន៍ក្រោមព្រឹត្តិការណ៍អន្តរជាតិមួយនៅក្នុងឆ្នាំ២០២៣នេះ។

សូមបញ្ជាក់ដែរថា គម្រោង PLATINUM COAST សាងសង់នៅលើខ្នងភ្នំដល់បាតសមុទ្រ ដែលមានកម្ពស់២០០ម៉ែត្រ ទៅតាមស្ថានភាពដី ធនធានធម្មជាតិពីខ្នងភ្នំ និងសមុទ្រ បានបែងចែកទៅជា៧តំបន់មានទាំងសមុទ្រ មានទាំងភ្នំ និងឆ្នេរសមុទ្រពីរ។ តំបន់ទាំងនោះរួមមាន៖ តំបន់កម្សាន្តមាត់សមុទ្រ មានឆ្នេរខ្សាច់ពណ៌ផ្កាឈូក តំបន់លំហែរមាត់សមុទ្រដ៏រ៉ូមែនទិច តំបន់លំហែផ្តល់អារម្មណ៍លំហែបែបផ្សងព្រេង តំបន់ពាណិជ្ជកម្មដែលទាក់ទងនិងប្រធានបទមហាសមុទ្រដ៏អាថ៌កំបាំង តំបន់ពាណិជ្ជកម្មស្ថិតនៅចំកណ្តាលរវាងសមុទ្រ និងភ្នំ តំបន់លំហែជ្រលងភ្នំ និងព្រៃឈើអាថ៌កំបាំង តំបន់ពាណិជ្ជកម្មអន្តរជាតិលំដាប់កំពូល។

តំបន់ទាំងនេះបានប្រើប្រាស់គុណប្រយោជន៍ពីសណ្ឋានដីយ៉ាងល្អិតល្អន់បំផុត ហើយបានបង្កើតក្រុមចំនួន១០ ជាមួយនឹងគម្រោងលំហែកាយ និងវិស្សមកាល ពិសេសជិត ១០០កន្លែង ដោយភាពប៉ិនប្រសប់តែមួយគត់។ ដោយសារភាពទាក់ទាញ និងការកម្សាន្តគ្រប់ទីកន្លែង បំពេញរាល់សេវាកម្មផ្សេងៗ ដល់អតិថិជន នឹងធ្វើឱ្យអតិថិជន ទទួលបាន អារម្មណ៍ពិសេសបែបឯកជន និងទទួលបានសេចក្តីសុខ ទាំងផ្លូវកាយ និងផ្លូវចិត្ត ជាមួយកន្លែងសមរម្យសម្រាប់ការធ្វើដំណើរកម្សាន្ត អាជីវកម្ម និងការរស់នៅ៕