(អឺរ៉ុប)៖ ខ្សែប្រយុទ្ធឆ្នើមរបស់កក្លិប Paris Saint Germain កីឡាករ Lionel Messi និង Neymar ក៏មិនមានឈ្មោះក្នុងបញ្ជី ៣០នាក់នេះនោះទេ តែមានខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe នៃបេក្ខភាពអាចឈ្នះពានរង្វាន់បាល់មាស Ballon d’Or 2022។

ប្រភពពី Eurosport បានបង្ហាញថា ក្នុងចំណោមតារាឆ្នើមៗទាំង ៣០នាក់ដែលអាចឈ្នះពានរង្វាន់បាល់មាស (Ballon d’Or 2022)នេះ សម្រាប់ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Messi នេះបានក្លាយជាការមិនមានឈ្មោះក្នុងបញ្ជីលើកដំបូងចាប់តាំងពីឆ្នាំ២០០៥ នាមជាអ្នកឈ្នះពានចំនួន ៧លើកច្រើនជាងគេ បើទោះបីជារូបគេធ្វើបាន ១១គ្រាប់ឲ្យ PSG កាលពីរដូវកាលមុនក៏ដោយ។

ខណៈដែលបុរសសញ្ជាតិប្រេស៊ីល Neymar ដែលបង្ហាញខ្លួនតែ ២៨លើកជាមួយ PSG នារដូវកាលមុនជាមួយការរកបាន ១៣គ្រាប់ផងដែរ ដ្បិតមិត្តរួមក្រុម Kylian Mbappe នឹងម្ចាស់ពាន ៥លើកដែលជាគូប្រជែងធំ Cristiano Ronaldo មានឈ្មោះក្នុងបញ្ជីដែលមានបេក្ខភាពឆ្នើមៗជាច្រើននាក់៕