(ភ្នំពេញ)៖ ក្រុមហ៊ុន BYD Company Limited (BYD) រួមជាមួយនឹងដៃគូររបស់ខ្លួន គឺ HUAN YA HE ZHONG (CAMBODIA) TRADING CO., LTD បានដាក់បង្ហាញ BYD ATTO 3 នៅក្នុងប្រទេសកម្ពុជា។

ក្នុងនាមជាប្រទេសដំបូងគេ នៅអាស៊ីអាគ្នេយ៍ ដែលបានផ្សព្វផ្សាយផែនការ ដើម្បីសម្រេចបាននូវអព្យាក្រឹតភាពកាបូននៅឆ្នាំ ២០៥០ កម្ពុជាបានបង្ហាញយុទ្ធសាស្រ្តរយៈពេលវែងរបស់ខ្លួន ដើម្បីសម្រេចបាននូវគោលដៅនេះនៅដើមឆ្នាំនេះ។

យុទ្ធសាស្ត្រនេះមានគោលបំណងលើកកម្ពស់កំណើនបៃតង ប្រសិទ្ធភាពថាមពល និងការអភិរក្ស និងការកាត់បន្ថយការបំភាយឧស្ម័ន ដែលបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការការពារបរិស្ថាន និងចក្ខុវិស័យសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ ជាមួយនឹងបេសកកម្មម៉ាកយីហោ «ការច្នៃប្រឌិតបច្ចេកវិទ្យាសម្រាប់ជីវិតកាន់តែប្រសើរ» BYD នឹងបន្តជួយដល់ប្រទេសកម្ពុជា ក្នុងការសម្រេចបាននូវគោលដៅនៃការបំភាយឧស្ម័ន គ្មានកាបូន។

នៅឆ្នាំ ២០២០ BYD បានបើកមជ្ឈមណ្ឌលលក់រថយន្តដឹកអ្នកដំណើរដំបូងគេ នៅក្នុងទីក្រុងភ្នំពេញ និងបានណែនាំម៉ូដែលថាមពលថ្មី ដែលលក់ដាច់ជាងគេរបស់ខ្លួន។ ជាមួយនឹងការបង្កើនការយល់ដឹងជាសាធារណៈ អំពីការឡើងកំដៅផែនដី និងការស្វែងរករបៀបរស់នៅ ដែលមានកាបូនទាប ការទទួលយក EV បានកើនឡើងទូទាំងពិភពលោក។

BYD សង្ឃឹមថានឹងរួមចំណែកយ៉ាងសំខាន់ ដល់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព នៅក្នុងប្រទេសកម្ពុជា រួមជាមួយនឹងក្រុមហ៊ុន Huan Ya He Zhong តាមរយៈការបង្ហាញផលិតផលថាមពលថ្មី និងសេវាកម្មដែលមានគុណភាពខ្ពស់ នៅក្នុងតំបន់។

លោក Liu Xueliang នាយកគ្រប់គ្រងទូទៅនៃផ្នែកលក់រថយន្ត BYD ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បាននិយាយថា «យើងមានអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្ររយៈពេលវែងរបស់អតិថិជន។ ដើម្បីសងអតិថិជនវិញ យើងបានណែនាំម៉ូដែល BYD ATTO 3 ដែលរំពឹងទុកបំផុតមកកម្ពុជា ដោយផ្តល់ជូននូវបទពិសោធន៍ ធ្វើដំណើរដ៏អស្ចារ្យ និងផ្តល់នូវដំណោះស្រាយកាបូនទាប ដល់ប្រជាជនក្នុងតំបន់»

លោក Marco Mok ប្រធានក្រុមហ៊ុន HUAN YA HE ZHONG (CAMBODIA) TRADING CO., LTD បានមានប្រសាសន៍ថា «ការចេញលក់រថយន្ត BYD ATTO 3 បង្កើនម៉ាទ្រីសផលិតផលនៃទីផ្សារ NEV ។ ជំរុញដោយផលិតផលដែលមានគុណភាពខ្ពស់ និងបច្ចេកវិទ្យាទំនើបរបស់ខ្លួន BYD នឹងលើកកម្ពស់របៀបរស់នៅដែលមានកាបូនទាប និងរួមចំណែកដល់អព្យាក្រឹតភាពកាបូននៅក្នុងប្រទេសកម្ពុជា»

ក្រុមហ៊ុន BYD Cambodia មានទីតាំងនៅលើបណ្ដោយផ្លូវជាតិលេខ៦អា ដែលមានអាស័យដ្ឋាន: #52, ផ្លូវជាតិលេខ 6A, ភូមិដើមគរ, សង្កាត់ជ្រោយចង្វារ, ខណ្ឌជ្រោយចង្វារ, ក្រុងភ្នំពេញ។ ទំនាក់ទំនងសាកសួរ ព័ត៍មាន: 𝟎𝟏𝟕 𝟓𝟓𝟓 𝟗𝟐𝟒 | 𝟎𝟐𝟑 𝟖𝟖𝟔 𝟔𝟖𝟕, Telegram: t.me/bydcambodia, Showroom Location: bit.ly/3FXk7rv