(ភ្នំពេញ)៖ បុរី ប៉េង ហួត និងធនាគារ ស្ថាបនា បានចុះហត្ថលេខាភាពជាដៃគូសហការ ដោយផ្តល់ការប្រាក់ត្រឹម៦ភាគរយ សម្រាប់ឥណទានគេហដ្ឋាន និងទទួលបានអត្ថប្រយោជន៍ជាច្រើនទៀត។

ពិធីចុះហត្ថលេខានេះមានការអញ្ជើញចូលរួមពីលោកស្រី ភី សុវឌ្ឍនា ប្រធានជាន់ខ្ពស់ផ្នែកទីផ្សារ តំណាង បុរី ប៉េង ហួត និងលោក រ៉ាយអេន កុង ម៉ុន គីត នាយកប្រតិបត្តិសេវាហិរញ្ញវត្ថុបុគ្គល តំណាងធនាគារ ស្ថាបនា ព្រមទាំងសហការីនៃភាគីទាំងពីរជាច្រើនរូបទៀត។

ពិធីចុះហត្ថលេខានេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីទំនាក់ទំនងដ៏ជិតស្និទ្ធ និងមានប្រសិទ្ធភាពរវាងបុរី ប៉េង ហួត និងធនាគារ ស្ថាបនា ដើម្បីជួយឱ្យអតិថិជនរបស់បុរី ប៉េង ហួត ក្លាយជាម្ចាស់ផ្ទះតាមក្ដីប្រាថ្នាកាន់តែឆាប់រហ័ស ជាមួយអត្រាការប្រាក់ពិសេសត្រឹមតែ៦ភាគរយ ទៅលើឥណទានគេហដ្ឋានសម្រាប់ឆ្នាំដំបូង និងការបញ្ចុះតម្លៃកាន់តែពិសេសរហូតដល់៥០ភាគរយលើកម្រៃសេវារដ្ឋបាល។

អតិថិជនអាចរីករាយជាមួយការទទួលបានទំហំកម្ចីរហូតដល់៨៥ភាគរយ នៃតម្លៃផ្ទះរបស់បុរី ប៉េង ហួត និងរយៈពេលកម្ចីរហូតដល់២៥ឆ្នាំ។ ការផ្តល់ជូនដ៏ពិសេសនេះនឹងមានសុពលភាពពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២តែប៉ុណ្ណោះ។

ទន្ទឹមនឹងនេះថ្នាក់ដឹកនាំ និងអ្នកតំណាងក្រុមហ៊ុនទាំងពីរសង្ឃឹមថា កិច្ចសហការនេះនឹងនៅតែបន្តយ៉ាងជិតស្និទ្ធបន្ថែមទៀត ដើម្បីចូលរួមសម្រេចក្ដីស្រមៃរបស់អតិថិជន ក្នុងការទទួលបានផ្ទះដ៏កក់ក្តៅ និងមានផាសុកភាព ជាមួយជំរើសបង់ប្រាក់មានលក្ខខណ្ឌពិសេស និងកាន់តែងាយស្រួលជាងមុន។

ក្រោយពីការចុះហត្ថលេខានេះតទៅ អតិថិជនទាំងអស់អាចស្នើសុំឥណទានគេហដ្ឋានពីធនាគារ ស្ថាបនា ក្នុងទំហំឥណទាន រួមទាំងអត្រាការប្រាក់ដ៏ពិសេសដែលមិនធ្លាប់មាន ជាមួយនឹងការអនុម័តយ៉ាងឆាប់រហ័ស។

សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកកាន់គ្រប់ការិយាល័យលក់របស់បុរី ប៉េង ហួត ដើម្បីសាកសួរព័ត៌មានលម្អិត ឬទាក់ទងតាមលេខទូរសព្ទ 𝟎𝟗𝟖 / 𝟎𝟏𝟔 / 𝟎𝟏𝟕 𝟓𝟗𝟔 𝟕𝟖𝟗 ឬចូលរួមជាមួយ 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥 https://t.me/boreypenghuoth

ដើម្បីទាក់ទងមកកាន់ធនាគារ ស្ថាបនា សូមអញ្ជើញមកកាន់ការិយាល័យសាខាដែលនៅជិតលោកអ្នកបំផុត ឬ ទាក់ទងតាមលេខទូរសព្ទ 023/081 999 010 ឬចូលមកកាន់គេហទំព័រ https://www.sathapana.com.kh/