(ញូដាលី)៖ សហព័ន្ធគ្រប់គ្រងបាល់ទាត់អន្តរជាតិ FIFA បានសម្រេចព្យួររាល់សកម្មភាពបាល់ទាត់នៃប្រទេសឥណ្ឌទាំងអស់ក្រោយពេលមានការពាក់ព័ន្ធពីសំណាក់ភាគីទី៣ រួចមក។

ការពិន័យនេះនឹងមិនឲ្យឥណ្ឌារៀបចំការប្រកួតបាល់ទាត់ជើងស្រ្តីពិភពលោក ក្រោមអាយុ ១៧ឆ្នាំ (U-17) ដែលនឹងចាប់ផ្តើមឡើងនាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ បាននោះទេ។

កន្លងមកកាលខែឧសភា ឆ្នាំ២០២២ តុលាការកំពូលឥណ្ឌាពុំបានដាក់បម្រាមណាមួយទៅលើសហព័ន្ធនៃប្រទេសនេះទេ ថែមទាំងតែងតាំងសមាជិកគណៈកម្មាធិការ ៣រូបផ្សេងទៀតឲ្យដឹកនាំកីឡាមួយនេះទៀត នៅពេលដែលសហព័ន្ធដែលជាសមាជិក FIFA ត្រូវតែមានភាពឯករាជ្យ និងមិនពាក់ព័ន្ធជាមួយនយោបាយនោះឡើយ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ FIFA ដែលត្រូវបានដកស្រង់ចេញផ្សាយដោយ BBC បានឲ្យដឹងថា «បម្រាមនេះនឹងត្រូវបានដកចេញវិញ ដរាបណាគណៈគ្រប់គ្រងមានឥណ្ឌាក្នុងមុខតំណែង AIFF (All India Football Federation) និងកាន់តួនាទីនេះបានខ្ជាប់ខ្ជួនឡើងវិញ។ បច្ចុប្បន្ន FIFA បានកំពុងតែធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ និងកីឡាប្រទេសឥណ្ឌា និងសង្ឃឹមផងថា ករណីវិជ្ជមាននឹងកើតមានឡើងឆាប់ៗនេះ៕