(ភ្នំពេញ)៖ សម្រាប់ព្រឹត្តិការណ៍បាល់ទាត់នៃពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ លើកទី១៦ ឆ្នាំ២០២២ បានឈានចូលមកដល់ហើយជើងទី២ វគ្គ ១៦ក្រុមចុងក្រោយស្អែកនេះ ដោយក្រុមគិរីវង់សុខសែនជ័យ និងត្រូវសងសឹកអគ្គិសនីកម្ពុជា នាថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២ នៅក្នុងទឹកដីនៃកីឡដ្ឋាន គិរីវង់តែម្តងនាម៉ោង ១៥៖៣០នាទីរសៀល។

គួរដឹងបន្ថែមទៀតថា កាលពីជើងទី១ អគ្គិសនីកម្ពុជាបានយកឈ្នះក្រុមភ្ញៀវគិរីវង់សុនសែនជ័យ ក្នុងលទ្ធផល ៣-២។

ខាងក្រោមនេះជាកម្មវីធីប្រកួតរបស់ក្រុមទាំង៨ ជើងទី២ វគ្គ ១៦ក្រុមចុងក្រោយនៅថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២ រួមមាន៖

១៖ អង្គរថាយហ្គឺរ Vs កោះកុងអេហ្វស៊ី
២៖ ភ្នំពេញក្រោន Vs ព្រៃវែងអេហ្វស៊ី
៣៖ កងយោធពលខេមរភូមិន្ទ Vs នគរបាលជាតិ
៤៖ គិរីវង់សុខសែនជ័យ Vs អគ្គិសនីកម្ពុជា៕