(វ៉ាស៊ីនតោន)៖ អតីតពិធីករ Newsnight លោក Jeremy Paxman បានក្លាយជាពិធីករទី២ នៃកម្មវិធី សួរសំណួរ University Challenge ដែលជាកម្មវិធីដ៏យូរអង្វែងតាំងពីឆ្នាំ១៩៩៤ ហើយវគ្គចុងក្រោយរបស់គាត់ នឹងចាក់ផ្សាយនៅរដូវក្តៅក្រោយ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី១៦ ខែសីហា ឆ្នាំ២០២២។

ដំណឹងនេះកើតឡើងមួយឆ្នាំ បន្ទាប់ពីពិធីកររូបនេះបានប្រកាសប្រាប់ថា គាត់មានជំងឺផាកឃីនសុន។

លោក Paxman អាយុ ៧២ឆ្នាំបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ខ្ញុំរីករាយក្នុងការធ្វើជាពិធីករកម្មវិធីដ៏អស្ចារ្យនេះ អស់រយៈពេលជិត២៩ឆ្នាំមកហើយ»