(បរទេស)៖ កំពូលមហាសេដ្ឋីលំដាប់ពិភពលោក លោក Elon Musk បានប្រកាសថា លោកនឹងទិញយកក្លឹបបាល់ទាត់លំដាប់យក្ស Manchester United Plc ប៉ុន្តែមិនបានបញ្ជាក់អំពីការផ្ដល់តម្លៃស្មើសុំទិញនោះទេ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២២។

លោក Musk បានបង្ហោះសារនៅលើបណ្ដាញសង្គម Twitter ថា លោកនឹងទិញយក Manchester United បើសិនជាមានការស្វាគមន៍ពីសំណាក់ក្លឹបមួយនេះ ខណៈដែលម្ចាស់ក្លឹបនេះ ត្រូវបានសារព័ត៌មាន The Daily Mirror ចេញផ្សាយថា មានគម្រោងលក់ក្លឹបក្នុងតម្លៃ ៤ពាន់លានផោន ប្រហែលនឹង ៤.៨៤ពាន់លានដុល្លារអាមេរិក។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ លោក Musk កំពុងជាប់ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងទិញលក់តម្លៃ ៤៤ពាន់លានដុល្លារអាមេរិក រវាងលោក និងក្រុមហ៊ុន Twitter ខណៈដែលគិតត្រឹមម៉ោងនេះ Twitter កំពុងប្ដឹងលោកផងដែរ ព្រោះតែលោកបានសម្រេចដើរចេញពីកិច្ចព្រមព្រៀងនេះ ក្រោមហេតុផលមួយ៕