(ភ្នំពេញ)៖ សហគ្រិនខ្មែរ ក្រោមការគំាទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសបើកការទទួលពាក្យចូលរួមប្រកួតក្នុង
កម្មវិធីប្រចាំឆ្នាំមួយរបស់ខ្លួន «ពានរង្វាន់សហគ្រិនខ្មែរ សហគ្រាសធុនតូច និង មធ្យម ២០២២ Khmer Enterprise SMEs Awards Competition 2022 »។
កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ វប្បធម៌សហគ្រិនភាព និងធ្វើឱ្យបណ្តាញទំនាក់ ទំនង ក្នុងចំណោមតួអង្គសកម្មទាំងអស់នៅ ក្នុងប្រព័ន្ធអេកូឡូស៊ីប្រសើរឡើង និងជាពិសេសផ្ដល់ការគាំទ្រដល់ សហគ្រាសធុនតូច និងមធ្យមដែលមកពីគ្រប់វិស័យទូទាំងប្រទេសកម្ពុជា។
គួរបញ្ជាក់ថា កម្មវិធីប្រកួត ពានរង្វាន់សហគ្រិនខ្មែរ សហគ្រាសធុនតូច និង មធ្យម ២០២២ ជាកម្មវិធីប្រកួតប្រជែងផ្នែកសហគ្រិនភាពមួយក្នុងចំណោមកម្មវិធីប្រកួត២ផ្សេងទៀតដែលរៀបចំឡើងដោយសហគ្រិនខ្មែរក្នុងឆ្នាំ ២០២២ នេះដែលរួមមាន កម្មវិធីប្រកួតពានរង្វាន់សហគ្រិនខ្មែរ ធុរកិច្ចបង្កើតថ្មី ២០២២ Khmer Enterprise Startups Awards Competition និង ពានរង្វាន់សហគ្រិនខ្មែរកម្រិតវិទ្យាល័យ ២០២២ Khmer Enterpris Highschools Awards Competition ។
កម្មវិធីប្រកួតនេះនឹងបើកទទួលពាក្យសុំចូលរួមចាប់ពីថ្ងៃទី ១២ សីហា នេះតទៅ។ សហគ្រិនដែលចូលរួមនឹងទទួលបានអត្ថប្រយោជន៍ដូចជា៖
* ឱកាសក្នុងចូលរួមវគ្គបណ្ដុះបណ្ដាលក្នុងការពង្រឹងអាជីវកម្ម (Business Coaching)
* ឱកាសបង្កើនដៃគូសហការអាជីវកម្ម
* ក្លាយជាសមាជិកនៃបណ្ដាញសហគ្រិនខ្មែរ
* ឈ្នះប្រាក់រង្វាន់សរុបប្រមាណ ១០០លានរៀលបែងចែកទៅតាមជ័យលាភីដែលបានកំណត់
សហគ្រិនដែលមានបំណងចង់ចូលរួមត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖
* មានសញ្ជាតិខ្មែរ
* មានអាយុ២៦ ដល់៣៤ឆ្នាំ
* ជាស្ថាបនិក ឬសហស្ថាបនិកនៃអាជីវកម្មដែលដាក់ពាក្យ
* ជាអាជីវកម្មបង្កើតក្នុងប្រទេសកម្ពុជា
* អាយុកាលនៃអាជីវកម្មចាប់ពី៣ឆ្នាំឡើងទៅ
* មានពេលវេលាគ្រប់គ្រាន់ក្នុងការ ចូលរួមវគ្គបណ្ដុះបណ្ដាល ១០ម៉ោង (២ថ្ងៃពេញ)
* មានការតាំងចិត្តខ្ពស់ និងមានភាពស្មោះត្រង់
បេក្ខជនដែលមានចំណាប់អារម្មណ៍ អាចដាក់ពាក្យបានតាមរយៈតំណភ្ជាប់នេះ៖ https://bit.ly/KESMEAward2022
កាលបរិច្ឆេទផុតកំណត់ ក្នុងការទទួលពាក្យ៖ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២
***ចំណាំ៖ ក្រុមការងាររក្សាសិទ្ធកែប្រែ ដោយមិនចាំបាច់ជំរាបជូនជាមុន សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់តេលេក្រាមគ្រុបនេះ៖ https://t.me/KESMEsAward2022
ឬទាក់ទង៖
កញ្ញា អេល ថាវ៉ាននី
អ្នគ្រប់គ្រងគម្រោង
លេខ ទំនាក់ ទំនង: +855 96 249 4704 អ៉ីម៉ែល: [email protected] និងធ្វើការ CC: [email protected] (//[email protected]/">http://[email protected]/)