(ឡុងដ៏)៖ ក្លិបអង់គ្លេស Tottenham Hotspur បានសម្រេចការផ្ទេរយកខ្សែការពារសញ្ជាតិអ៉ីតាលី Destiny Udogie ពីក្លិប Udinese ក្នុងតម្លៃប្រមាណ ១៥លានផោន ដែលមានកិច្ចសន្យារយៈពេល ៥ឆ្នាំ ដ្បិតតម្លៃនេះអាចឡើង ៣លានផោនបន្ថែមទៀតជាមួយការបូកបញ្ចូល។

ខ្សែការពារ Udogie មានវ័យ ១៩ឆ្នាំកំពុងស្ថិតក្នុងកម្រិតឈុតយុវជន U21 របស់ជម្រើសជាតិអ៉ីតាលី បានចូលរួមជាមួយ Udinese នៅឆ្នាំ២០២២ ខណៈដែលបច្ចុប្បន្នក៏បានសម្រេចខ្ចីជើងត្រឡប់ទៅវិញជាមួយ Udinese ក្នុងរដូវកាល២០២២-២៣ នេះ។

ដ្បិតរដូវកាលមុនខ្សែការពារ Udogie រកបាន ៥គ្រាប់ក្នុងការបង្ហាញខ្លួន ៣៥ប្រកួតជាមួយក្លិប Udinese នៃលីគ Serie A បន្ទាន់ពីបានមកពីក្លិប Hellas Verona ក្នុងឆ្នាំ២០២១ ហើយរូបគេជាសមាជិកថ្មីទី៧ បន្ទាប់ពីការមកដល់របស់ Ivan Perisic, Richarlison, Fras Forster, Yves Bissouma, Clement Lenglat និង Djed Spence ដែលបានចូលរួមជាមួយក្លិប Spurs។

ក្រុមដែលស្ថិតក្នុងការដឹកនាំដោយលោក Antonio Conte មាន់ខ្នាយមាស Spurs នឹងបើកទ្វាផ្ទះទទួលក្រុម Wolves នៃការដណ្តើម ៣ពិន្ទុក្នុងលីគ Premier League សប្តាហ៍ទី៣ ជើងទី១ នៅថ្ងៃសៅរ៍ ទី២០ ខែសីហា ឆ្នាំ២០២២៕