(ភ្នំពេញ)៖ តាមរយៈភាពជាដៃគូយូរអង្វែងដ៏សំខាន់រវាងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA និងក្លឹបបាល់ទាត់ដ៏ធំនៅអង់គ្លេស Tottenham Hostpur បានបរិច្ចាគទឹកប្រាក់ ៤ម៉ឺនដុល្លារ ដល់អង្គការផ្កាយសមុទ្រ (ISF Cambodia) នៅក្នុងព្រឹត្តិការណ៍ប្រកួតផ្តាច់ព្រ័ត្រលីគកុមារ និងយុវជន AIA-ISF Grand Championship Youth League ដើម្បីផ្គត់ផ្គង់កម្មវិធីសិក្សាកុមារកម្ពុជា ដែលជួបការខ្វះខាតឲ្យបានចូលរៀន ឬត្រឡប់ទៅរៀនបន្តវិញ។

ក្លឹបបាល់ទាត់ Tottenham Hotspur គឺជាដៃគូយូរអង្វែងដ៏សំខាន់របស់ AIA ដោយស្ថាប័នទាំងពីរចូលរួមលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជនទូទាំងតំបន់ អាស៊ីប៉ាស៊ីហ្វិក។ AIA Cambodia និងគ្រូបង្វឹកជាន់ខ្ពស់ផ្នែកអភិវឌ្ឍន៍អន្តរជាតិរបស់ក្លឹបបាល់ទាត់ Tottenham Hotspur បានធ្វើការយ៉ាងសកម្មជាច្រើនឆ្នាំ ជាមួយបុគ្គលិក អង្គការផ្កាយសមុទ្រ (ISF Cambodia) និងគ្រូបង្វឹកស្ម័គ្រចិត្ត ដើម្បីគាំទ្រគំនិតផ្តួចផ្តើមលើបាល់ទាត់ថ្នាក់មូលដ្ឋានរបស់អង្គការនេះ។

Tottenham Hotspur ក៏ផ្តោតលើការចូលរួមលើកកម្ពស់ការសិក្សារបស់កុមារ ដែលសង្កត់ធ្ងន់លើការអប់រំថ្នាក់ពន្លឿន ជាការអប់រំដែលកុមារក្រីក្រ ដែលមិនធ្លាប់បាន ចូលរៀនទទួលបានឱកាសសិក្សាកម្មវិធីសិក្សាជាតិដែលត្រូវឲ្យពួកគេរៀនពីរថ្នាក់ក្នុងឆ្នាំតែមួយរហូតដល់ពួកគេអាចូលរៀនថ្នាក់ដែលសមស្របទៅនឹងអាយុរបស់ខ្លួន ក៏ដូចជាចូលរៀននៅសាលារដ្ឋបាន។ កម្មវិធីសិក្សាថ្នាក់ពន្លឿនពិសេសនេះផ្តល់នូវកម្មវិធីសិក្សា និងការថែទាំសុខភាព អាហារូបត្ថម្ភ និងការជ្រោមជ្រែងគ្រួសារ របស់កុមារៗ ដែលមិនធ្លាប់បានទៅសាលារៀន ឬត្រូវបានបង្ខំឱ្យបោះបង់ការសិក្សាដោយបញ្ហាជីវភាពក្រីក្រ។

ទឹកប្រាក់ឧបត្ថម្ភក្នុងឆ្នាំនេះជាផ្នែកមួយនៃការប្តេជ្ញាលើភាពជាដៃគូរវាង AIA Cambodia និងក្លឹប Tottenham Hotspur ក្នុងការចូលរួមគាំទ្រជាបន្តបន្ទាប់ដល់អង្គការ ផ្កាយសមុទ្រ (ISF Cambodia)។ កាលពីខែឧសភា ឆ្នាំ២០២១ ក្លឹបបាល់ទាត់ Tottenham Hotspur ក៏បានដាក់ដេញថ្លៃអាវកីឡាករពាក់ក្នុងពេលប្រកួតដែលមានហត្ថ លេខាកីឡាករ ដែលនៅលើអាវនោះមាននិមិត្តសញ្ញា (ឡូហ្គោ) ISF ភ្ជាប់ជាមួយពាក្យ «ពីកម្ពុជាដោយ AIA» ដែលត្រូវបានផ្សព្វផ្សាយទៅកាន់ទូទាំងពិភពលោក។

នៅឆ្នាំ២០២២នេះលីគកុមារ និងយុវជន AIA-ISF Youth League បានតម្លើងថ្នាក់របស់ខ្លួនទៅជា AIA-ISF Grand Championship Youth League ដែលការ ប្រកួតវគ្គផ្តាច់ព្រ័ត្រ ត្រូវធ្វើឡើងរវាងជើងឯកមកពីខេត្តទាំង៤ ដូចជា កំពត កំពង់ស្ពឺ សៀមរាប និងភ្នំពេញ។ នេះជាសមិទ្ធផលនៃការប្តេជ្ញាចិត្តរបស់ AIA Cambodia និងអង្គការ ក្នុងការបង្កើនឱកាសឲ្យបានទៅដល់កុមារកាន់តែច្រើន ដើម្បីចូលរួមលេងនៅក្នុងលីគមូលដ្ឋានធំជាងគេរបស់កម្ពុជា។

កុមារ និងយុវជន ២,៥៣៣នាក់មកពីក្រុមចំនួន ២០៥ បានចូលប្រកួតក្នុងលីគ AIA-ISF Grand Championship Youth League ឆ្នាំ២០២២នេះ ចាប់ផ្តើមតាំងពីខែកុម្ភៈ ដោយមានពីរប្រកួតធ្វើនៅភ្នំពេញ មួយប្រកួតៗនៅកំពត សៀមរាប បាត់ដំបង និងកំពង់ស្ពឺ។ ក្រុមដែលឈ្នះមកពីខេត្តនីមួយៗ បានធ្វើដំណើរមកប្រកួតដើម្បីដណ្តើម ជើងឯក នៅទីលានបាល់ទាត់ ISF Sports Ground នៅទីនេះ។

នៅក្នុងព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯកនេះ ក៏មានវត្តមានពីសំណាក់លោកស្រី ពុធ ធីតា សមាជិកគណៈកម្មាធិការប្រតិបត្តិ និងជាអនុប្រធានគណៈកម្មាធិការ រៀបចំការប្រកួតកីឡាបាល់ទាត់ស្ត្រី នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា, កញ្ញា Shannon Moloney គ្រូបង្វឹកជាន់ខ្ពស់ផ្នែកអភិវឌ្ឍបាល់ទាត់អន្តរជាតិរបស់ក្រុម Tottenham Hotspur លោក Andrew Loh អគ្គនាយកប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA Cambodia បុគ្គលិក និងទីប្រឹក្សាផែនការជីវិត AIA ជាច្រើនរូប។

លោក Andrew Loh បានឱ្យដឹងដែរថា AIA មានមោទនភាពយ៉ាងខ្លាំងក្នុងនាមជាដៃគូសំខាន់ដ៏យូរអង្វែងជាមួយក្លឹបបាល់ទាត់ដ៏ធំ Tottenham Hotspur។ ភាពជាដៃគូនេះ គឺជាយាននាំទៅការពង្រឹងទំនាក់ទំនងកាន់តែស្អិតរមួតជាមួយអតិថិជន និងសហគមន៍នានានៅទូទាំងតំបន់ ដែលកំពុងធ្វើប្រតិបត្តិការរួមទាំងប្រទេសកម្ពុជាផងដែរ។ លោកពិតជាមានសេចក្តីរំក្នុងការបន្តកិច្ចសហការជាមួយនឹងអង្គការផ្កាយសមុទ្រ (ISF Cambodia) ជាអង្គការដែលជួយកុមារ និងយុវជននៅកម្ពុជា ដែលជួបការខ្វះខាត តាមរយៈផ្តល់ការសិក្សាអប់រំ និងការផ្គត់ផ្គង់ផ្សេងៗដើម្បីជាទុនឈានទៅរកអនាគតដែលពួកគាត់សមនឹងទទួលបាន។

លោក Andrew Loh បានឱ្យដឹងទៀតថា ការចូលរួមជ្រោមជ្រែងលើការអប់រំ និងសេវាថែទាំសុខភាពដល់កុមារនៅកម្ពុជា ជាផ្នែកមួយដ៏សំខាន់នៃយុទ្ធនា ការលើគំនិត ផ្តួចផ្តើម AIA One Billion របស់ AIA Group ដែលមានគោលបំណងជួយមនុស្ស ១,000,000,000នាក់ (មួយពាន់លាននាក់) នៅអាស៊ីឱ្យរស់នៅប្រកបដោយសុខភាព និងជីវិតកាន់តែប្រសើរ នៅឆ្នាំ២០៣០។

សូមបញ្ជាក់ដែរថា អេ អាយ អេ គ្រុប លីមីតធីត មានក្រុមហ៊ុនធានារ៉ាប់រងជីវិតនៅទូទាំងតំបន់អាស៊ី ដែលស្ថិតក្នុងបញ្ជីឈ្មោះសាធារណៈឯករាជ្យធំជាងគេ។ ក្រុមហ៊ុនមានវត្តមាននៅលើទីផ្សារចំនួន ១៨នៅអាស៊ីប៉ាស៊ីហ្វិក សាខាគ្រប់គ្រងទាំងស្រុង និងក្រុមហ៊ុនបុត្រសម្ព័ន្ធនៅចិនដីគោក ទីក្រុងហុងកុង SAR (1) ប្រទេសថៃ សឹង្ហបុរី ម៉ាឡេស៊ី អូស្ត្រាលី កម្ពុជា ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ញ៉ូហ្ស៊ីលែន ហ្វីលីពិន កូរ៉េខាងត្បូង ស្រីលង្កា តៃវ៉ាន់(ចិន) រៀតណាម ប៊្រុយណេ ម៉ាកាវ SAR(2) និង ក្រុមហ៊ុនបណ្ដាក់ទុនរួម ៤៩ភាគរយនៅប្រទេសឥណ្ឌា។

ក្នុងពេលបច្ចុប្បន្នអាជីវកម្មរបស់ អេ អាយ អេ ដែលត្រូវបានបង្កើតឡើងលើកដំបូងនៅទីក្រុងសៀងហៃ កាលពីមួយសតវត្សកន្លងទៅក្នុងឆ្នាំ១៩១៩។ ជាក្រុមហ៊ុន ឈានមុខគេមួយនៅលើទីផ្សារក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិក (អតីតជប៉ុន) ដោយផ្តោតទៅលើបុព្វលាភធានារ៉ាប់រងជីវិត និងមានតួនាទីនាំមុខគេនៅគ្រប់ទីផ្សារ ភាគច្រើន របស់ខ្លួន ។ ក្រុមហ៊ុនមានទ្រព្យសរុបចំនួន ៣៤០ពាន់លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១៕