(ឡុងដ៏)៖ អតីតខ្សែការពារក្លិប Arsenal កីឡាករអេស្ប៉ាញ Nacho Monreal បានសម្រេចចិត្តចូលនិវត្តន៍ពីអាជីពបាល់ទាត់ក្នុងវ័យ ៣៦ឆ្នាំ បន្ទាប់ពីជួបបញ្ហារបួសជង្គង់មានរយៈពេលវែង ខណៈលោកជាសមាជិកធ្លាប់លើកពាន FA Cup ៣សម័យកាលជាមួយក្រុមកាំភ្លើងធំ។

Monreal បានទៅចួលរួមជាមួយក្លិប Real Sociedad របស់អេស្ប៉ាញកាលឆ្នាំ២០១៩ ក្នុងកិច្ចសន្យា ២ឆ្នាំ បន្ទាប់ពីចំណាយពេល ៦ឆ្នាំជាមួយ Arsenal ខណៈបានខកខានពេញមួយរដូវកាល២០២១-២២ ក្នុងការព្យាយាមសម្រាកព្យាបាលរបួសជង្គង់ ហើយកាលពីខែឧសភា ក្លិបអេស្ប៉ាញ Real Sociedad ប្រកាសពីការចាកចេញ។

គួររំលឹកផងថា ក្នុងអាជីពរបស់ខ្សែការពារអេស្ប៉ាញ Nacho Monreal បានឈ្នះពាន Copa del Rey របស់អេស្ប៉ាញនារដូវកាលឆ្នាំ២០១៩-២០២០ ហើយពាននៅអង់គ្លេស FA Cup, FA Community Shield និងបានរងជើងឯកពាន UEFA Europa League ជាមួយពាន EFL Cup ហើយជាកីឡាករលេងបាន ៥៥៤ប្រកួត និងរកបាន ២១គ្រាប់ដែរ។

ក្នុងការបង្ហាញខ្លួនជាមួយជម្រើសជាតិចាប់ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៨ លេងបាន ២២ប្រកួត និងរកបាន ១គ្រាប់ ហើយរងជើងឯកពាន FIFA Confederations Cup 2013៕