(អឺរ៉ុប)៖ ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo មិនបានលាក់បាំងពីគោលបំណងចង់ចាកចេញពីក្លិបបិសាចក្រហម Manchester United ជាលើកទី២ នោះទេ ដែលលោកមានគោលការណ៍ចង់ប្រជែងពាន UEFA Champions League ដែលភ្នាក់ងារបស់លោកបានដាក់ក្លិប Atletico Madrid ជាគោលដៅ។

បុរសវ័យ ៣៧ឆ្នាំ Ronaldo បានត្រឡប់មកកាន់ Man United វិញកាលឆ្នាំ២០២១ ខណៈប្រាក់ឈ្នួលបានក្លាយជាផលលំបាកមួយសម្រាប់គេ ជាមួយក្លិបបិសាចក្រហមកំពុងជួបបញ្ហា ក្រោយបរាជ័យក្នុងរដូវកាលនេះនៃ ២ប្រកួតដំបូង។

អ្នកចាត់ការថ្មីលោក Erik ten Hag បានឲ្យដឹងថា Ronaldo មិនមែនសម្រាប់លក់នោះទេ ប៉ុន្តែត្រូវផ្លាស់ប្តូរជំហរវិញកាលពីថ្ងៃអង្គារ ជាមួយនឹងក្លិបដែលនឹងឲ្យរូបគេចាកចេញ ដោយខ្សែប្រយុទ្ធជម្រើសជាតិព័រទុយហ្គាល់ ត្រូវបានភ្នាក់ងារលោក Jorge Mendes នឹងមានបំណងផ្លាស់ទៅកាន់ក្លិបអេស្ប៉ាញ Atletico Madrid។

Ronaldo ក៏ធ្លាប់លេងនៅ La Liga រយៈពេល ៩រដូវកាលផងដែរជាមួយក្លិប Real Madrid ដែលជាគូប្រជែងរបស់ Atletico Madrid មុនពេលរូបគេចាកចេញនៅឆ្នាំ២០១៨ ចំពេលព្រឹត្តិការណ៍ World Cup នៅប្រទេសរុស្ស៊ីកំពុងដំណើរការប្រកួត៕