(ប្រាយតុន)៖ ក្លិបបាល់ទាត់ Brighton & Hove Albion បានចុះកិច្ចសន្យាជាមួយខ្សែការពារសញ្ជាតិអេក្វាឌ័រ Pervis Estupinan មកពីក្លិប Villarreal បន្ទាប់ពីការចាកចេញរបស់ខ្សែការពារឆ្វេង Marc Cucurella ទៅកាន់ក្លិបតោខៀវ Chelsea។

បើតាមការប្រកាសពីក្លិបដែលលេងនៅលីគកំពូលអង់គ្លេស Premier League ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ដ្បិតកីឡាករវ័យ ២៤ឆ្នាំ Estupinan បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៥ឆ្នាំ។

ក្លិប Brighton មិនបានបង្ហាញពីព័ត៌មានលម្អិត ស្តីពីតម្លៃនៃការផ្ទេរកីឡាកររូបនេះនោះទេ៕