(បរទេស)៖ ក្រុមហ៊ុនអាកាសចរណ៍អាមេរិក American Airlines បានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួននឹងទិញយន្តហោះ Overture រហូតដល់ទៅ ២០គ្រឿងពីក្រុមហ៊ុនផលិតយន្តហោះ Boom Supersonic ជាមួយនឹងជម្រើសនៃទិញយន្តហោះបន្ថែម ៤០គ្រឿង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២២។

យន្តហោះដែលត្រូវបានបញ្ជាទិញពីសំណាក់ American Airlines បើតាមគម្រោងនឹងចាប់ផ្តើមខ្សែសង្វាក់ផលិតកម្មចាប់ពីឆ្នាំ២០២៥ ហើយនឹងដាក់ឲ្យប្រើប្រាស់នៅឆ្នាំ ២០២៩ ជាមួយនឹងការផ្ទុកអ្នកដំណើរបានរហូត ៨០នាក់។

ល្បឿនរបស់ Overture ត្រូវបានគេបញ្ជាក់ឲ្យដឹងថា គឺលឿនជាងយន្តហោះដឹកអ្នកដំណើរប្រភេទ Commercial រហូតដល់ទៅពីរដង ដែលវាជាយន្តហោះមានល្បឿនលឿនបំផុតនាពេលបច្ចុប្បន្ននេះ។

នាយកប្រតិបត្តិ Boom លោក Blake Scholl បានប្រាប់ CNBC ការប្រើប្រាស់យន្តហោះថ្មីនេះ នឹងជួយកាត់បន្ថយរយៈពេលនៃការហោះហើរ ...យើងអាចហោះហើរពីទីក្រុងម៉ៃអាមីទៅកាន់ទីក្រុងឡុងដ៍ក្នុងរយៈពេលតិចជាងប្រាំម៉ោង៕