(ភ្នំពេញ)៖ ក្រុមហ៊ុន ព្រូដិនសល ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅកម្ពុជា បានដាក់សម្ពោធផលិតផលធានារ៉ា់ប់រង PRUសុខភាពខ្ញុំ ដើម្បីធ្វើឱ្យលទ្ធភាពទទួលបានសេវាព្យាបាល ប្រកបដោយគុណភាពនៅកម្ពុជា និងបណ្តាប្រទេសអាស៊ានកាន់តែមានតម្លៃសមរម្យ សម្រាប់ប្រជាជនកម្ពុជា។ អតិថិជនអាចរកទិញផលិតផលនេះបានតាមរយៈទីប្រឹក្សារបស់ព្រូដិនសល។

ការចំណាយដោយលុយផ្ទាល់ខ្លួន លើការព្យាបាលនៅប្រទេសកម្ពុជាបា នឈានដល់ទំហំទឹកប្រាក់៨៥៦លានដុល្លារគិតត្រឹមឆ្នាំ២០១៨ ដែលបានឆ្លុះបញ្ចាំងពីភាពតានតឹងផ្នែកហិរញ្ញវត្ថុ ដែលគ្រួសារកម្ពុជាប្រឈមមុខនឹងស្ថានភាពសុខភាព និងតម្រូវការផ្នែកវេជ្ជសាស្ត្រ ដែលមិនអាចដឹងមុន។

«PRUសុខភាពខ្ញុំ» ជាផលិតផលធានារ៉ាប់រង ដែលផ្ដល់សំណងលើថ្លៃព្យាបាល ដែលផ្តល់ជូនអតិថិជននូវជម្រើស ក្នុងការទទួលការព្យាបាលនៅកម្ពុជា និងបណ្តាប្រទេសក្នុងតំបន់អាស៊ានផ្សេងទៀត។ អតិថិជនអាចជ្រើសរើសរៀបចំការព្យាបាលដែលខ្លួនពេញចិត្ត ក្នុងតំបន់អាស៊ាន ជាមួយនឹងការទូទាត់ថ្លៃសំណងព្យាបាល មានទំហំរហូតដល់៥០,០០០ ដុល្លារ។

លើសពីនេះអតិថិជនអាចរីករាយជាមួយ បទពិសោធន៍នៃការចំណាយ ដោយមិនបាច់មានសាច់ប្រាក់ នៅពេលគាត់ទទួលការព្យាបាល នៅតាមមន្ទីរពេទ្យដៃគូ ដោយមិនចាំបាច់បង់ប្រាក់ជាមុន សម្រាប់ការព្យាបាលដែលមានការការពារក្រោមផលិតផលនេះ។

អតិថិជនដែលមានអាយុចន្លោះពី១៨-៦០ឆ្នាំ អាចទិញផលិតផល PRUសុខភាពខ្ញុំ បានដោយមានតម្លៃសមរម្យចាប់ផ្តើមពី០.៤ដុល្លារក្នុងមួយថ្ងៃ។

អតិថិជន PRUសុខភាពខ្ញុំ អាចទទួលបានការព្យាបាល ប្រកបដោយគុណភាពខ្ពស់ នៅតាមមន្ទីរពេទ្យទូទាំងតំបន់អាស៊ាន ដែលរួមមានទាំងការព្យាបាលលើជំងឺមហារីក ការព្យាបាលដោយចាំបាច់ និងមិនចាំបាច់សម្រាកនៅមន្ទីរពេទ្យ និងផលវិបាកនៃការមានគភ៌។

លោក Sanjay Chakrabarty អគ្គនាយកនៃក្រុមហ៊ុនព្រូដិនសលកម្ពុជា បានថ្លែងថា «លទ្ធផលស្រាវជ្រាវរបស់យើងបង្ហាញថា ប្រជាជនកម្ពុជា៤នាក់ ក្នុងចំណោម៥នាក់ មានការព្រួយបារម្ភពីការចំណាយលុយផ្ទាល់ខ្លួន លើការថែទាំសុខភាព។ ឆ្លើយតបទៅនឹងបេសកកម្មស្នូលរបស់យើង យើងបានអភិវឌ្ឍផលិតផល PRUសុខភាពខ្ញុំ ដើម្បីធ្វើឱ្យប្រជាជនកម្ពុជា អាចទទួលបានសេវាថែទាំសុខភាព ដែលកាន់តែមានតម្លៃសមរម្យ និងប្រកបដោយគុណភាពនៅកម្ពុជា និងបណ្តាប្រទេសក្នុងតំបន់អាស៊ានផ្សេងទៀត។

ដើម្បីបង្កើនគុណភាពនៃបទពិសោធន៍ របស់អតិថិជន អតិថិជនអាចជ្រើសរើសការទូទាត់ប្រាក់តាមវិធីជាច្រើន រួមទាំង KHQR ផងដែរ។ អតិថិជនក៏អាចចុះឈ្មោះប្រើប្រាស់កម្មវិធីសុខភាព និងគ្រប់គ្រងហិរញ្ញវត្ថុលើទូរស័ព្ទ Pulse by Prudential ដោយឥតគិតថ្លៃ ដែលអតិថិជនអាចពិនិត្យ និងគ្រប់គ្រងបណ្ណសន្យារ៉ាប់រងរបស់ពួកគេ ក៏ដូចជាការធ្វើបច្ចុប្បន្នភាពព័ត៌មានអ្នកទទួលផលផងដែរ។

Pulse គឺជាកម្មវិធីទូរស័ព្ទដែលដំណើរការ ដោយប្រព័ន្ធបញ្ញាសិប្បនិមិត្ត (AI) ដែលត្រូវបានរចនាឡើងដើម្បីនាំមកនូវដំណោះស្រាយផ្នែកសុខភាព និងហិរញ្ញវត្ថុជារួមដល់អតិថិជន។ ជាមួយ Pulse អតិថិជនអាចធ្វើការវាយតម្លៃសុខភាព តាមប្រព័ន្ធបច្ចេកវិទ្យាដំណើរការដោយ AI ការចូលរួមសហគមន៍អនឡាញដូចជាការរត់ ការរាំ ឬអ្នកម្តាយវ័យក្មេង ការស្វែងរកទីតាំងមន្ទីរពេទ្យដែលនៅជិតបំផុត និងរៀនពីរបៀបគ្រប់គ្រងហិរញ្ញវត្ថុ ឱ្យបានកាន់តែប្រសើរឡើងតាមរយៈខ្លឹមសារអប់រំ។ កម្មវិធីនេះមាននៅលើប្រព័ន្ធប្រតិបត្តិការ Android និង iOS ដែលអាចទាញយកនិងចុះឈ្មោះប្រើប្រាស់បានដោយឥតគិតថ្លៃយ៉ាងងាយស្រួល៕

សម្រាប់ព័ត៌មានបន្ថែមអំពីផលិតផល PRUសុខភាពខ្ញុំ អតិថិជនអាចទាក់ទងមកលេខទូរស័ព្ទរបស់ក្រុមហ៊ុនព្រូដិនសល ១៨០០-២១២២២៣ (ឥតគិតថ្លៃ) ឬចុចតំណភ្ជាប់នេះ https://bit.ly/3CcvoFh

សម្រាប់ការទាញយកកម្មវិធីគ្រប់គ្រងសុខភាព និងហិរញ្ញវត្ថុ Pulse សូមចុចតំណភ្ជាប់នេះ https://bit.ly/3w9cThb