(កូរ៉េ)៖ កាលពីដើមខែនេះ BTS ទទួលបានចំនួន Subscriber លើស៧០លាននាក់ នៅលើ Channel ផ្លូវការរបស់ពួកគេ ដែលមានឈ្មោះថា BANGTANTV ប្រការនេះធ្វើឱ្យពួកគេក្លាយជាសិល្បករបុរសដំបូងគេ ដែលទទួលបានកំណត់ត្រានេះនៅលើវេទិកាបណ្តាញសង្គម YouTube។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Soompi នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២។

កន្លងមកអ្នកសិល្បៈផ្នែកនារី ដែល មានចំនួន Subscribe ដល់ទៅ ៧០លាននាក់ នៅលើ YouTube រហូតមកដល់ពេលនេះ គឺ BLACKPINK ដែលបានសម្រេចបានជោគជ័យ ក្នុងខែវិច្ឆិកាឆ្នាំមុន។ ងាកមក Justin Bieber ដែលមានអ្នក Subscribe ៦៩.៨លាននាក់នៅលើ YouTube នាពេលបច្ចុប្បន្ន គឺជាសិល្បករដែលមានចំនួនអ្នកជាវច្រើនជាងគេទីបីនៅលើវេទិកា។

គួរជម្រាបថា កាលពីសប្តាហ៍មុន BTS ក៏បានវ៉ាដាច់ Justin Bieber ដើម្បីក្លាយជាសិល្បករដែលមានអ្នកមើលច្រើនជាងគេ នៅគ្រប់ប៉ុស្តិ៍ផ្លូវការរបស់ពួកគេទាំងអស់នៅលើ YouTube៕