(ឡុងដ៍)៖ ខ្សែការពារកណ្តាល Cristian Romero របស់ក្លិប Tottenham Hotspur នឹងត្រូវអវត្តមានពីការប្រកួតក្នុងលីគ Premier League នាថ្ងៃសៅរ៍ស្អែកនេះ ប៉ះនឹងក្រុម Wolverhampton Wanderers បន្ទាប់ពីមានបញ្ហាសាច់ដុំ ក្រោយការប្រកួតរបស់ពួកគេប៉ះក្រុម Chelsea។ នេះបើតាមសម្តីអ្នកចាត់ការ Antonio Conte ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២។

Romero បានលេង ៩០នាទីពេញក្នុងការប្រកួតទល់នឹង Chelsea កាលពីចុងសប្តាហ៍មុន បើទោះបីជាមានបញ្ហាក៏ដោយ ហើយប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស បានឲ្យដឹងថា គាត់អាចអវត្តមាន ២ទៅ៣សប្តាហ៍ ប៉ុន្តែលោក Conte បានច្រាលចោលនូវការលើកឡើងថា កីឡាករវ័យ ២៤ឆ្នាំសញ្ជាតិអាហ្សង់ទីនរូបនេះ នឹងប្រឈមនឹងការអវត្តមានរយៈពេលយូរ។

«សម្រាប់ Cristian គាត់មានបញ្ហាតិចតួចក្នុងការប្រកួតជាមួយ Chelsea នៅចុងការប្រកួត។ បន្ទាប់ពីការប្រកួត គាត់បានចាប់ផ្តើមឈឺតិចៗ នៅសាច់ដុំដែលទាញផ្នែកនៃដងខ្លួនឆ្ពោះទៅបន្ទាត់កណ្ដាលនៃដងខ្លួន» នេះបើតាមសម្តីលោក Conte បានប្រាប់អ្នកសារព័ត៌មាន៕