(ភ្នំពេញ)៖ គម្រោងបុរី Orkidé Development បានប្រកាសផ្តល់ជូន និងសម្រួលឲ្យអតិថិជន នូវការទិញផ្ទះកាន់តែមានលក្ខណៈងាយស្រួល ជាងពេលណាៗទាំងអស់ សម្រាប់អតិថិជនចាប់អារម្មណ៍ និងមានបំណងចង់រស់នៅក្នុងគម្រោងអភិវឌ្ឍន៍របស់ខ្លួន ទោះមិនទាន់ មានប្រាក់គ្រប់ចំនួនសរុបក្តី ហើយការផ្តល់ជូននេះ គឺសម្រាប់ម៉ូដផ្ទះ និងខុនដូគ្រប់ប្រភេទតែម្តង។

លោកស្រី Kelly Cheng នាយិការផ្នែកលក់ និង ទីផ្សារ បានថ្លែងថា «យើងសម្រេចផ្តល់ជូនការបង់ប្រាក់ត្រឹម១០% នៃតម្លៃផ្ទះសរុប ហើយអនុញ្ញាតឲ្យម្ចាស់ផ្ទះចូលរស់នៅបាន ក្នុងគោលបំណងសម្រេចក្តីស្រម៉ៃរបស់អតិថិជន ដែលប្រាថ្នាចង់រស់នៅក្នុងគេហដ្ឋាន ដែលរចនាបថល្អប្រណិតបែបទាន់សម័យ សុវត្តិភាព គុណភាព និង ទីធ្លាធំទូលាយ ហើយម្យ៉ាងវិញទៀតយើងក៏យល់អំពី ការលំបាក អតិថិជនរបស់យើង លើផ្នែកហិរញ្ញវត្ថុនាពេលបច្ចុប្បន្ននេះផងដែរ»

លោកស្រីបានបន្ដថា សង្ឃឹមថា ការផ្តល់ជូននេះធ្វើឲ្យអតិថិជនក៏ដូចជា ប្រជាជនកម្ពុជាកាន់តែងាយស្រួលសម្រេចចិត្ត ក្នុងការជ្រើសរើសទីតាំងណាមួយ របស់គម្រោងអភិវឌ្ឍន៍ Orkidé Development ជាគេហដ្ឋានដ៏ មានសុភមង្គលសម្រាប់ក្រុមគ្រួសាររបស់ពួកគេ។

សូមបញ្ជាក់ផងដែរថា ចំនួនទឹកប្រាក់ ៩០% ទៀតនៃតម្លៃផ្ទះ អតិថិជនអាចស្នើរសុំកម្ចី និងបង់រំលោះផ្ទាល់ជាមួយដៃគូរហិរញ្ញវត្ថុ គឺធនាគារ FTB ក្នុងកម្រិតអត្រាការប្រាក់ សមរម្យបំផុត ឬអតិថិជនអាចស្វែងរកកម្ចីពីធនាគារណាមួយដែលពួកគេអាចទទួលបាន។

សម្រាប់ពត៌មានបន្ថែម សូមទំនាក់ទំនងជាមួយក្រុមការងារមានទីតាំងការិយាល័យផ្នែកលក់ អ័រគីដេ ដឹប៊ូតានិចស៊ីធី ខណ្ឌជ្រោយចង្វារ តាមបណ្តោយ ផ្លូវជាតិលេខ៦A ហួសស្ពានជ្រោយចង្វារ៧គ.ម បត់ឆ្វេងតាមស្តុបអ័រគីដេ ឬការិយាល័យលក់ អ័រគីដេ ដឹពោធិ៍ចិនតុង តាមបណ្តោយផ្លូវវត្តតាំងកសាង ទល់មុខព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង ឬទំនាក់ទំនងតាមលេខទូរស័ព្ទ 098 73 3333 – 095 277 277 – 085 388 388 – 076 879 9999 ឬ ហ្វេសប៊ុកផេក https://www.facebook.com/orkide.development