(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់លីគកំពូលកម្ពុជា Cambodian Premier League ឆ្នាំ២០២២ បានឈានចូលសប្តាហ៍ទី១៦ ហើយដោយមានគូពិសេសប៉ះគ្នារវាងក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន ត្រូវទទួលស្វាគមន៍ក្រុមភ្ញៀវព្រះខ័នរាជស្វាយរៀង នាថ្ងៃសៅរ៍ ទី២០ ខែសីហានៅក្នុងទឹកដីនៃកីឡដ្ឋាន អ.អេស.អិន វេលាម៉ោង ១៨៖៣០នាទីល្ងាច។

គួរដឹងថា ក្រោនកាលពីសប្តាហ៍ទី១៥ បានយកឈ្នះក្រុមម្ចាស់ផ្ទះកងយោធពលខេមរភូមិន្ទ ដោយលទ្ធផល ១-០ នៅពេលឆ្លងកាត់ ១៥ប្រកួតមកនេះ ឈ្នះ៥ ស្មើ៥ ចាញ់៥ ឈរនៅចំណាត់ថ្នាក់លេខ៤ មាន ២០ពិន្ទុ គ្រាដែលគូប្រជែងស្វាយរៀងវិញ កាលពីសប្តាហ៍ទី១៥ បានយកឈ្នះក្រុមគិរីវង់សុខសែនជ័យ យ៉ាងចាស់ដៃក្នុងលទ្ធផល ១០-០ ដែលបានឆ្លងកាត់ ១៥ប្រកួតដូចគ្នា ឈ្នះ១២ ស្មើ២ ចាញ់១ និងឈរនៅកំពូល ដោយមាន ៣៨ពិន្ទុ។

ខាងក្រោមនេះជាកម្មវិធីប្រកួតបាល់ទាត់លីគកំពូលកម្ពុជារបស់ក្រុមទាំង៨ ប្រចាំសប្តាហ៍ទី១៦ ស្អែកនេះ រួមមាន៖
១៖ ភ្នំពេញក្រោន Vs ព្រះខ័នរាជស្វាយរៀង
២៖ គិរីវង់សុខសែនជ័យ Vs អង្គរថាយហ្គឺរ
៣៖ បឹងកេត Vs កងយោធពលខេមរភូមិន្ទ
៤៖ ណាហ្គា Vs វិសាខា៕