(ភ្នំពេញ)៖ ចុងសប្ដាហ៍នេះមិនដឹងទៅណាមែនទេ? បើអ៊ីចឹង សូមអញ្ជើញមកចូលរួមកម្មវិធីដ៏ពិសេស «WEEKEND LIFESTYLE» ពីខុនដូ ដឹស្តា ប៉ូឡារីស ២៣ របស់បុរី ប៉េង ហួត ដែលនឹងរៀបចំឡើង នៅថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០២២ នៅអគារខុនដូ ដឹស្តា ប៉ូឡារីស ២៣ ជាន់ផ្ទាល់ដី ស្ថិតក្នុងគម្រោងបុរី ប៉េង ហួត ហ្គ្រេនស្តា ផ្លាទីនីម ខណ្ឌច្បារអំពៅ (បឹងស្នោ)។

ហេតុអីគួរមកចូលរួមកម្មវិធី WEEKEND LIFESTYLE? លោកអ្នកនឹងទទួលបានឱកាសចំណេញដ៏ច្រើនពីការទិញខុនដូ ដឹស្តា ប៉ូឡារីស ២៣ទាំងសម្រាប់រស់នៅផ្ទាល់ ទាំងសម្រាប់ដាក់ជួល ឬវិនិយោគ។

អតិថិជនដែលកក់ប្រាក់ក្នុងថ្ងៃកម្មវិធីនេះ នឹងមានឱកាសទិញខុនដូក្នុងតម្លៃដ៏ពិសេស បំពាក់គ្រឿងសង្ហារឹមរួចជាស្រេច ជាមួយគោលការណ៍បង់ប្រាក់ងាយស្រួល ព្រមទាំងការផ្ដល់ជូនគ្រឿងអេឡិចត្រូនិកជាច្រើនមុនបន្ថែមថែមទៀតផង។

មិនតែប៉ុណ្ណោះ ខុនដូនេះស្ថិតក្នុងទីតាំងដ៏ល្អ គឺនៅចំបេះដូងនៃគម្រោងបុរី ប៉េង ហួត ផ្ទាល់ ជាតំបន់ពាណិជ្ជកម្ម មានប្រជាជនរស់នៅអ៊ូអរ និងមានហេដ្ឋារចនាសម្ព័ន្ធសម្បូរបែបគ្រប់ប្រភេទ។

អ្វីដែលល្អជាងគេនោះគឺ ខុនដូ ដឹស្តា ប៉ូឡារីស ២៣ បានសង់រួចរាល់១០០% ហើយ ទិញភ្លាម ចូលនៅភ្លាមតែម្ដង ហើយថែមទាំងមានបរិក្ខា និងសម្ភារៈគ្រប់ប្រភេទជាស្រេចតែម្ដង។

ចង់ដឹងថា កម្មវិធី WEEKEND LIFESTYLE មានអ្វីអស្ចារ្យ និងចំណេញបែបណាខ្លះ កុំភ្លេចជួបគ្នាជាមួយសហការីលក់របស់បុរី ប៉េង ហួត នៅថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០២២ ឬទាក់ទងសាកសួរព័ត៌មាន និងចុះឈ្មោះចូលរួមតាមរយៈទូរសព្ទលេខ ០៩៨/ ០១៦/ ០១៧ ៥៩៦ ៧៨៩៕