(ភ្នំពេញ)៖ កំពូលតារាចំរៀងសម្លេងធ្ងន់លំដាប់ប្រទេសលោក ណុប បាយ៉ារិទ្ធ ដែលត្រូវបានប្រជាពលរដ្ឋទាំងក្នុងទាំងក្រៅប្រទេសធ្លាប់ស្គាល់ និងធ្លាប់បានស្តាប់បទចំរៀងរបស់លោក នៅពេលនេះលោកបានសហការជាមួយ ក្រុមហ៊ុនបរទេស លក់កាបូបសម្រាប់សុភាពនារី ជាស្នាដៃលោកឌីហ្សាញម៉ូតផ្ទាល់ផងដែរ។

ជាមួយនឹងជំនាញឌីហ្សាញនេះលោក ណុប បាយ៉ារិទ្ធ បានឌីហ្សាញកាបូបម៉ាក Chrisbella និងបានសហការជាមួយក្រុមហ៊ុនធំ Aopya ដែលជាម្ចាស់ប្រ៊ែនកាបូប SUSEN & Chrisbella ដើម្បីធ្វើការដាក់លក់កាបូបនេះ ផងដែរ។

លោក ណុប បាយ៉ារិទ្ធ បានឱ្យដឹងថា កាឌីហ្សាញកាបូបដ៏ស្រស់ស្អាតម៉ាក Chrisbella របស់លោក គឺចង់បង្ហាញថាកូនខ្មែរក៏អាចធ្វើបានដូចបរទេសដែរ។ លោក ណុប បាយ៉ារិទ្ធ ដែលជាកំពូលតារាចំរៀងមួយរូបប្រចាំប្រទេសកម្ពុជា បានបង្ហាញក្តីសង្ឃឹមថា បងប្អូនស្ត្រីមេផ្ទះ បងស្រីប្អូនស្រី និងជួយគាំទ្រនៅការឌីហ្សាញកាបូបរបស់លោកព្រោះវាជាស្នាដៃកូនខ្មែរពិតៗ។

លោក ណុប បាយ៉ារិទ្ធ បានបន្ថែមថា បងប្អូនដែលចង់ឃើញកាបូបដែលជាស្នាដៃកូនខ្មែរដែលធ្វើកាបូបនេះ នឹងមានដាក់លក់នៅពេលឆាប់ៗនេះ នៅហាងកាបូប KBT Central ក្នុងទីក្រុងអូឡាំព្យា ហើយក៏នឹងមានលក់នៅលើ Facebook page: SUSEN Live2។

សូមបញ្ជាក់ថា កាបូបដែលឌីហ្សាញដោយលោក ណុប បាយ៉ារីទ្ធ ម៉ាក Chrisbella បាននាំចូលផ្តាច់មុខដោយហាងកាបូប KBT Central ហើយហាងកាបូប KBT Central មានលក់កាបូបបម៉ាកល្បីៗសម្រាប់បុរសនារី និងក្មេងៗផងដែរ ដែលលោកអ្នកអាចធ្វើការកម៉្មង់ទិញបានតាមរយៈ Facebook page: SUSEN live 2 ទាំងតំលៃនិងសេវាកម្មគឺមាននៅលើ Page ខាងលើនេះ ឬបងប្អូនអាចទំនាក់ទំនងលេខទូរសព្ទ័: 012 715 552/093 882 555៕