(ឡុងដ៏)៖ ក្លិប Nottingham Forest បានសម្រេចចុះកិច្ចសន្យាទិញយក Morgan Gibbs ពីក្លិប Wolverhampton Wanderers ក្នុងតម្លៃកំណត់ត្រាក្លិបប្រមាណ ២៥លានផោនជាមួយការបូកទឹកប្រាក់បន្ថែម។ នេះបើតាមការឲ្យដឹងពី BBC នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២។

នេះជាការផ្ទេរយកខ្សែបម្រើវ័យ ២២ឆ្នាំ Gibbs មកកាន់ក្លិប Forest ដែលចុះហត្ថលេខារយៈពេល ៥ឆ្នាំហើយរូបគេក៏ជាកីឡាករចូលថ្មីទី១៦ របស់ក្លិប Forest ក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ ដែលធ្លាប់ស៊ុតបាន ១២គ្រាប់ក្នុងលក្ខណ្ឌខ្ចីជើងទៅកាន់ Sheffield United នារដូវកាល២០២១-២២ ក្នុងលីគ Championship ក្នុងការបង្ហាញខ្លួន ៣៧ប្រកួត។

Gibbs នឹងពាក់អាវលេខ១០ ជាមួយក្លិប Forest ដែលត្រូវបង់ថ្លៃដើមដំបូងប្រមាណ ២៥លានផោន បូករួមបន្ថែមប្រមាណ ១៧លានផោនទៀតចំពោះសក្តានុពលរបស់គេ។

បញ្ជាក់ផងថា Nottingham forest ត្រូវបន្តប្រជែងស្វែងរកបាន ៣ពិន្ទុបន្ថែមទៀត ជាមួយក្លិប Everton នៃសប្តាហ៍ទី៣ ជើងទី១ សម្រាប់លីគអង់គ្លេស Premier League នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២នេះ៕