(ឡុងដ៏)៖ អ្នកចាត់ការក្លិប Liverpool លោក Jurgen Klopp បានលើកឡើងថា ការធ្វើដំណើរទៅកាន់កីឡដ្ឋាន Old Trafford ប៉ះជាមួយបិសាចក្រហម Manchester United មិនងាយស្រួលនោះទេ។ នេះបើតាមប្រភពពី BBC បានឲ្យដឹងនាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២។

លោក Jurgen Klopp បានបង្ហាញអារម្មណ៍ «មិនមែនជាកិច្ចការងារស្រួលនោះទេ បើមិនគិតពីទម្រង់លេងរបស់ក្លិបនេះ វាពិបាក ប៉ុន្តែមិនអីទេ, United នៅឆ្ងាយនឹងមិនស្រួលទេ, យើងព្យាយាមឲ្យអស់ពីសមត្ថភាព»

បញ្ជាក់ផងថា នេះជាការប៉ះជាមួយក្លិប Man United នៅថ្ងៃទី២៣ ខែសីហានេះ នៃសប្តាហ៍ទី៣ ជើងទី១ ក្នុងលីគអង់គ្លេស Premier League 2022-23 ខណៈក្លិប Liverpool មិនទាន់ចាញ់នោះទេ សម្រាប់ការប៉ះគ្នា ៣ប្រកូតចុងក្រោយនៅលីគកំពូលអង់គ្លេស ដោយមានលទ្ធផល ២-៤, ៥-០ នឹង ៤-០។

ដោយគិតត្រឹមជាបណ្តោះអាសន្នការប្រជែងរក ៣ពិន្ទុក្លិប Liverpool ទើបរកបាន ២ពិន្ទុ ហើយគូប្រជែង Man United ដែលដឹកនាំដោយគ្រូថ្មី Erik ten Hag ឈរនៅបាតតារាងក្រោយឆ្លងកាត់ ២ប្រកួតមកនេះ៕