(ហ្គូហ្សតេប៉េ)៖ ក្រុមហ៊ុន Sport Republic ដែលជាម្ចាស់ក្លិប Southampton លេងនៅលីគអង់គ្លេស Premier League នោះ បានក្លាយជាក្រុមហ៊ុនវិនិយោគបរទេសដំបូងគេ នៅក្នុងវិស័យបាល់ទាត់របស់តួកគី បន្ទាប់ពីបានទិញភាគហ៊ុន ៧០ភាគរយនៃក្លិបលេងនៅលីគលំដាប់ទី២ Goztepe។ នេះបើតាមការឲ្យដឹងពីក្រុមហ៊ុនវិនិយោគដែលមានមូលដ្ឋាននៅទីក្រុង London ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២។

ភាគហ៊ុនដែលកំពុងមានរបស់ក្លិប Goztepe នឹងរក្សាភាគហ៊ុន ៣០ភាគរយនៅក្នុងក្លិប ដែលទើបធ្លាក់ចេញពីលីគកំពូលកាលពីរដូវកាលមុននេះ។

Sport Republic មានគោលបំណងបង្កើនផលប័ត្រនៃភាគហ៊ុនដែលមានឥទ្ធិពលខ្លាំង ដោយបានទិញក្លិប Southampton កាលពីខែមករា តាមរយៈការទិញភាគហ៊ុនរហូតដល់ ៨០ភាគរយនៅក្នុងក្លិប៕