(ប៊ែរឡាំង)៖ អ្នករកគ្រាប់បាល់បាននាំមុខគេរបស់ក្លិប Bayern Munich កីឡាករ Jamal Musiala នឹងខកខានការប្រកួតលីគ Bundesliga នាថ្ងៃអាទិត្យសប្តាហ៍នេះ ដែលត្រូវប៉ះក្រុម VfL Bochum ដោយសារតែមានបញ្ហារបួសសាច់ដុំ។ នេះបើតាមសម្តីគ្រូបង្វឹក Julian Nagelsmann ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២។

កីឡាករអន្តរជាតិអាល្លឺម៉ង់ វ័យ ១៩ឆ្នាំដែលបានស៊ុតបញ្ចូលទី ៣គ្រាប់ក្នុងការប្រកួតក្នុងលីគចំនួន២ និងបានស៊ុតបញ្ចូលទី ១គ្រាប់ទៀតក្នុងការប្រកួត German Super Cup ដោយលទ្ធផលឈ្នះលើក្រុម RB Leipzig រូបនេះ កំពុងសម្រាកព្យាបាលសាច់ដុំ ហើយថាការលេងអាចធ្វើឲ្យគាត់ កាន់តែមានស្ថានភាពអាក្រក់។ នេះបើតាមគ្រូបង្វឹកបានបន្ថែម។

Bayern បានឈ្នះការប្រកួតចំនួន ២ហើយនៅក្នុងលីគគិតមកដល់ពេលនេះ ដោយឈរនៅកំពូលតារាង Bundesliga ខណៈពួកគេកំពុងប្រឹងប្រែង ក្នុងការដណ្តើមពានរង្វាន់ជើងឯក Bundesliga លើកទី១១ ជាប់ៗគ្នាផងដែរ៕