(ស្វាយរៀង)៖ លោក ខាន់ និស្ស័យ នាយកផ្នែកលក់សម្រាប់អតិថិជនប្រភេទសហគ្រាសនៃ ការិយាល័យកណ្តាលក្រុមហ៊ុនមិត្តហ្វូន បានដឹកនាំបុគ្គលិកសាខាខេត្តស្វាយរៀងនៃក្រុមហ៊ុនមិត្តហ្វូនចូលរួមកម្មវិធីសិក្ខាសាលាស្តីពី ការកសាងអាជីវកម្មប្រកបដោយភាពជោគជ័យ នៅសាលប្រជុំសណ្ឋាគារទន្លេវៃគោក្នុងទីរួមខេត្តស្វាយរៀង រៀបចំឡើងដោយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា។

កម្មវិធី នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ធ្វើឡើងដោយមានការចូលរួមពីលោក ហែម ពិសិដ្ឋ អភិបាលរងខេត្តនិងលោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជាជាគណៈអធិបតី ព្រមទាំងអស់លោកលោកស្រីដែលជាដំណាងនិងជាម្ចាស់អាជីវកម្មជាច្រើនរូបទៀត។

នៅក្នុងកម្មវិធីដ៏មានសារសំខាន់និងមានអត្ថប្រយោជន៍នេះ លោក ខាន់ និស្ស័យក៏បានចូលរួមធ្វើបទបង្ហាញអំពីសេវាកម្មរបស់ក្រុមហ៊ុនមិត្តហ្វូនដែលមានដូចជា SMS Branch Name, Camera Security, Mobile Corporate, Internet Service FTTH, and Lease-line Service និងសេវាកម្មដទៃទៀត។ សេវាកម្មទាំងនេះពិតជាមានសារសំខាន់យ៉ាងខ្លាំងក្នុងប្រកបអាជីវកម្មនៅក្នុងសម័យឌីជីថលនេះ។ សេវាកម្មទាំងអស់នេះមិនត្រឹមតែជួយសម្រួលដល់ការធ្វើការឬការរកអតិថិជនលឿននោះទេ តែវាក៏ជួយសន្សំនិងកាត់បន្ថយទាំងពេលវេលាទាំងថវិការដល់ម្ចាស់អាជីវកម្មបានយ៉ាងល្អផងដែរ។

ជាចុងក្រោយលោក ខាន់ និស្ស័យ បានថ្លែងអំណរអរគុណដល់សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជាដែលបានរៀបចំកម្មវិធីដ៏មានតម្លៃនេះឡើង ធ្វើអោយម្ចាស់អាជីវកម្មបានជួបជុំគ្នា សិក្សារៀនសូត្រពីគ្នា និងផ្លាស់ប្តូរបទពិសោធន៍ទៅវិញមក។ ក្រុមហ៊ុនមិត្តហ្វូននឹងបន្តការសហការនិងគាំទ្រកម្មវិធីនេះនៅតាមបណ្តាខេត្តផ្សេងៗទៀត ព្រមទាំងចូលរួមចែករំលែកចំណេះដឹងនិងសេវាកម្មល្អៗបន្ថែមទៀត៕