(បរទេស)៖ កីឡាករលំដាប់ពិភពលោក Neymar បានបង្ហាញការគាំទ្ររបស់ខ្លួន ចំពោះបទចម្រៀងថ្មីដេលមានចំណងជើងថា «Pink Venom» របស់ក្រុមចម្រៀងនារីដ៏ល្បីប្រចាំវិស័យ K-POP គឺ BLACKPINK។ Neymar បង្ហាញការគាំទ្របែបនេះ ទៅកាន់ Followers ចំនួន ៥៧.៦លាននាក់ នៅលើបណ្តាញសង្គម Twitter របស់ខ្លួន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន All-KPOP នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២។

នៅថ្ងៃទី២០ ខែសីហានេះ កីឡាករបាល់ទាត់ប្រេស៉ីល Neymar បានចែករំលែក MV បទ «Pink Venom» របស់ BLACKPINK នៅលើ Twitter ហើយបានសរសេរដែលប្រែជាភាសាខ្មែរថា «ខ្ញុំចូលចិត្តវា»

ប្រហែលជា Neymar បានសម្រេចចិត្តត្រឡប់មកវិញ នូវការសម្តែងព្រមទាំងកាយវិការរបស់ Jennie សមាជិកក្រុម BLACKPINK នៅក្នុង MV «Pink Venom» ដែលនាងត្រូវបានគេឃើញស្លៀកឯកសណ្ឋានក្លឹបបាល់ទាត់ Manchester United ខណៈ Neymar បានចុះហត្ថលេខាជាមួយ Manchester United កាលពីដើមឆ្នាំនេះ។

គួរជម្រាបថា MV ចម្រៀងដែលមានចំណងជើងថា «Pink Venom» របស់ BLACKPINK ត្រូវបានគេដឹងថា ទទួលបានចំនួនអ្នកចូលទស្សនារហូតដល់ ៨០លានដងលើ YouTube ក្នុងរយៈពេល២១ម៉ោង និង០៦នាទី៕