(ភ្នំពេញ)៖ ថ្ងៃទីមួយនៃកម្មវិធីពិព័រណ៍ការងាររបស់ CamboJob Career Fair 2022 ដែលមានការចូលរួមដោយក្រុមហ៊ុនឯកជនល្បីៗជាង ១០០ស្ថាប័ន នៅវិទ្យាស្ថាន បច្ចេកវិទ្យាកម្ពុជា ហៅកាត់ថាតិចណូ ជាមួយនឹងការចូលរួមពីវាគ្មិនល្បីៗចូលរួមចែករំលែកបទពិសោធន៍ការងារ មានអ្នកកំពុងស្វែងរកការងារធ្វើ និងអ្នកចង់ស្វែងយល់ ពីទីផ្សារការងារបានចូលរួមយ៉ាងច្រើនកុះករ។

មិនត្រឹមតែមានការចូលរួមដ៏ច្រើនកុះករប៉ុណ្ណោះទេ ហើយអ្នកចូលរួមទាំងអស់ក៏ប្រកបដោយទឹកមុខដ៏រីករាយ និងបានដើរមើលយ៉ាងយកចិត្តទុកដាក់ដើម្បីជ្រើសរើស ក្រុមហ៊ុនដែលខ្លួនចង់មានឱកាសធ្វើការ និងរៀនសូត្រនៅទីនោះ ពិសេសគឺធ្វើការក្នុងវិស័យដែលខ្លួនស្រលាញ់ និងកំពុងសិក្សានៅសាលាស្រាប់ ហើយក៏មានអ្នកចូលរួម សម្ភាសន៍ផ្ទាល់ភ្លាមៗ ជាមួយក្រុមហ៊ុនដែលខ្លួនពេញចិត្ត និងពិសេសទៅទៀតនោះក្រោយពេលសម្ភាសន៍ គឺមានឱកាសក្នុងការបង្វិលកងទទួលបានរង្វាន់ផងដែរ។

បន្ថែមពីនេះអ្នកចូលរួមនៅក្នុងពិព័រណ៍ការងារនេះដោយគ្រាន់តែថតរូប ហើយ Check-In នឹងមានឱកាសចាប់យករង្វាន់រួមមាន៖ ដបទឹក កែវទឹកដ៏ស្រស់ស្អាត សំបុត្រកុន កាបូបស្ពាយ ស្ពីកឃើ smart watch និងទូរស័ព្ទដៃដ៏ទំនើបទៀតផង។ នាវេលាម៉ោង ២រសៀលក៏មានកិច្ចពិភាក្សាពីប្រធានបទ «រៀនចប់ធ្វើអីគេ» ត្រូវបានបំផុសដោយ CamboJob ដោយព្រឹត្តិការណ៍នេះបានអញ្ជើញវាគ្មិនល្បីៗ មកពីស្ថាប័នធំៗដើម្បីមកចូលរួមចែករំលែកបទពិសោធន៍ល្អៗ ក្នុងវិស័យការងារជាក់ស្តែងកន្លងមកផងដែរ។

លើសពីនេះទៅទៀតអ្នកចូលរួមក៏បានបង្ហាញអារម្មណ៍ហាក់ប្លែក និងស្ងើចសរសើរផងដែរទៅកាន់ស្នាដៃរបស់និស្សិតលើផ្នែកបច្ចេកវិទ្យា និងការប្រកួតប្រជែងមនុស្សយន្ត និងបានចូលរួមធ្វើការបោះឆ្នោតដើម្បីស្វែងរកអ្នកឈ្នះជ័យលាភីពីការប្រកួតប្រជែងនេះផងដែរ។

ដោយឡែកសម្រាប់ថ្ងៃទីពីរ នឹងជួបវាគ្មិនល្បីៗក្រោមប្រធានបទ «ការដណ្តើមការងារមនុស្សដោយមនុស្សយន្ត» ធ្វើឡើងនៅថ្ងៃទី ២១ សីហា នាម៉ោង ២រសៀល។ កុំភ្លេច ចូលរួមទាំងអស់គ្នាដើម្បីស្វែងរកការងារដែលខ្លួនស្រឡាញ់ និងស្វែងយល់បន្ថែមអំពីចំណេះដឹងថ្មីៗ និងលេងហ្គេមសប្បាយៗផងដែរ។

ទំនាក់ទំនងទៅចូលរួមក្នុងកម្មវិធីនេះលេខទូរស័ព្ទទំនាក់ទំនង៖ 015 69 75 01 081 69 75 01 និងតាមរយៈ ហ្វេសប៊ុកផេក៖ CamboJob ៕