(ឡុងដ៏)៖ ខ្សែបម្រើឆ្នើមប្រេស៊ីល Casemiro បានសម្រេចផ្ទេរមកកាន់ក្លិប Manchester United ពីក្លិបយក្ស Real Madrid ក្នុងកិច្ចព្រមព្រៀងតម្លៃប្រមាណ ៧០លានផោន ខណៈក្លិបបិសាចក្រហមមិនមានឱកាសលេងពានលីគអឺរ៉ុប UEFA Champions League រដូវកាលនេះនោះទេ។

ខ្សែបម្រើវ័យ ៣០ឆ្នាំ Casemiro បានចំណាយពេលជាមួយក្លិប Real Madrid តាំងពីឆ្នាំ២០១៣ នឹងបានឈ្នះពានលីគអេស្ប៉ាញ La Liga ៣លើក នឹងពានធំ Champions League ៥លើក ខណៈក្លិប Man United ដែលកំពុងដឹកនាំដោយលោក Erik ten Hag នឹងត្រូវបង់ថ្លៃដើមមុន ៦០លានផោន ជាមួយការបូកបន្ថែម ១០លានផោនទៀត ហើយកីឡាកររូបនេះនឹងមានកិច្ចសន្យារយៈពេល ៤ឆ្នាំជាមួយជម្រើសផ្សេងផងដែរ។

Casemiro បានក្លាយជាកីឡាករចំណូលថ្មីទី៤ បន្ទាប់ពីការមកដល់របស់ខ្សែបម្រើ Christian Eriksen, Tyrell Malacia, នឹងកីឡាករ Lisndro Martinez ក្រោមការដឹកនាំថ្មីរបស់លោក Erik ten Hag។

បញ្ជាក់ផងថា ក្លិប Manchester United ត្រូវប្រជែងស្វែងរកឲ្យបាន ៣ពិន្ទុជាមួយក្លិប Liverpool សម្រាប់សប្តាហ៍ទី៣ ជើង១ នៃលីគអង់គ្លេស Premier League 2022-23 ដ្បិតបិសាចក្រហមមិនទាន់ឈ្នះឈរបាតតារាង ហើយហង្សក្រហម រកបាន ២ពិន្ទុក្នុងដៃរួចទៅហើយ។