(កូរ៉េ)៖ ក្រុមចម្រៀង K-pop BTS និង BLACKPINK ត្រូវបានតែងតាំងជាក្រុមចម្រៀងឆ្នើមប្រចាំឆ្នាំនៅក្នុងកម្មវិធី MTV Video Music Awards ឆ្នាំ២០២២ ដែលជាកម្មវិធីពានរង្វាន់ដ៏ល្បីរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Yonhap នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២។

MTV បាននិយាយកាលពីថ្ងៃសុក្រសប្តាហ៍នេះថាក្រុម K-pop ទាំងពីរនឹងប្រកួតប្រជែង សម្រាប់ក្រុមល្អបំផុតប្រចាំឆ្នាំជាមួយក្រុម City Girls, Foo Fighters, Imagine Dragons និងក្រុមជាច្រើនទៀត។ BTS បានឈ្នះពាន ក្រុមចម្រៀងប្រចាំឆ្នាំ ដែលជាប្រភេទមួយ ក្នុងចំណោមបីក្រុមដែលត្រូវបានបោះឆ្នោតគាំទ្រតាមបណ្តាញសង្គម រួមជាមួយនឹង «Song Of Summer» និង «Album Of The Year» ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ។

Jungkook សមាជិកក្រុម BTS ត្រូវបានតែងតាំងសម្រាប់ «Song Of Summer» សម្រាប់បទ «Left and Right» ដែលសហការគ្នាជាមួយតារាចម្រៀង និងអ្នកនិពន្ធបទចម្រៀងអាមេរិក Charlie Puth។ ក្រុមនេះត្រូវបានគេប្រកាសថា ជាបេក្ខភាពសម្រាប់តារាចម្រៀង K-pop ល្អបំផុតក្បាច់រាំល្អបំផុតបែបផែនរូបភាពល្អបំផុត និងការសម្ដែង Metaverse ល្អបំផុត ។

BLACKPINK ក៏នឹងសម្តែងនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ ដែលគ្រោងធ្វើនៅថ្ងៃទី២៨ ខែសីហា នៅមជ្ឈមណ្ឌលព្រូដិនសលក្នុងទីក្រុង Newark រដ្ឋ New Jersey សហរដ្ឋអាមេរិក៕