(ភ្នំពេញ)៖ ក្រុមហ៊ុន V Live International ដែលជាក្រុមហ៊ុនលក់ និងចែកចាយផលិតផលអាហារបំប៉ន V Live ដែលមានផលិតផលដូចជា៖ V-Oxy+, V-Trition, V-Neral ដែលបាននាំចូលពីប្រទេសម៉ាឡេស៊ី ដើម្បីចែកចាយក្នុងប្រទេសជាច្រើននៅតំបន់អាស៊ី និងអឺរ៉ុប នាល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ បាននាំយកផលិត V Live មកដល់ទីផ្សារក្នុងប្រទេសកម្ពុជាហើយ។
ការប្រកាសបើកលក់ផលិតផល V Live ក្នុងប្រទេសកម្ពុជានេះ បានធ្វើឡើងនៅភោជនីយដ្ឋាន វ័ន ម័រ ក្រោមវត្តមានលោកវេជ្ជបណ្ឌិត Eric Sebastian Teoh ស្ថាបនិក V Live International និងលោកស្រី Do Thanh Huong សហស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន V Live International Vietnam រួមទាំងមានការចូលរួមពី ភ្នាក់ងារលក់ជាច្រើនរូបទៀតផងដែរ។
លោកវេជ្ជបណ្ឌិត Eric Sebastian Teoh បានលើកឡើងថា ការបង្កើតផលិតផល V Live នេះឡើងដោយសង្ឃឹមថា នឹងអាចជួយឱ្យសុខភាពរបស់មនុស្សកាន់តែល្អ ហើយសម្រាប់ផលិតផលនេះបានធ្វើឡើងតាំងពីឆ្នាំ២០១២ ដោយលោកបានសហការជាមួយអ្នកជំនាញប្រទេសប្រទេសអាឡឺម៉ង់ ដើម្បីសិក្សានឹងនាំយកផលិតផលនេះ ដើម្បីយកចែកចាយសម្រាប់ប្រជាជន ហើយគិតចាប់ពីឆ្នាំ២០១៧ រហូតមកដល់ពេលនេះមានប្រទេសម៉ាឡេស៊ី វៀតណាម និងប្រទេសផ្សេងៗជាច្រើនទៀត បានប្រើប្រាស់ផលិត V Live នេះ។
លោកវេជ្ជបណ្ឌិត Eric Sebastian Teoh បានបញ្ជាក់ទៀតថា ផលិផល V LIVE នេះក៏មានការទទួលស្គាល់អំពីស្តង់ដាគុណភាពដោយមានអាជ្ញាប័ណ្ណប្រកាសផលិតផល អាជ្ជាប័ណ្ណផ្សព្វផ្សាយផលិតផល និងវិញ្ញាបនបត្រពីក្រុមហ៊ុនផលិត ដែលមានដូចជា៖ HALAL , HACCP ,FDA ,SGS, ISO900 ,GMP ។
លោកស្រី Do Thanh Huong បានឱ្យដឹងថា V Live គឺជាផលិតផលដែលពិសេសដែលជួយដល់តួខ្លួនទាំងមូលរបស់មនុស្សឱ្យបានប្រសើរឡើង សូម្បីតែអ្នកដែល មានបញ្ហាជំងឺមហារីកក៏អាចបានសុខភាពល្អផងដែរ។ ផលិតផល V Live មានដូចជា V-Oxy+ V-Trition V-Neral ដែលផលិត V Live គឺជាផលិតផលដែលសិក្សា ពេញមួយតួខ្លួនមនុស្ស និងជួយបង្កើនកោសិកាឡើងវិញ និងបង្កើតកម្លាំងឡើងវិញ និងជួយធ្វើឱ្យសុខភាពល្អ។
លោកស្រី Do Thanh Huong បានបន្ថែមថា ផលិតផល V Live គឺជាផលិតផលដែលមានចំណុចពិសេសច្រើនជាងផលិតផលផ្សេងៗ គឺអាចធ្វើឱ្យរាងកាយរបស់មនុស្ស បានល្អប្រសើរក្នុងរយៈពេលដ៏ខ្លី ដោយផលិតផលទាំងនេះគ្រាន់តែទទួលទានត្រឹមតែរយៈពេល ៧នាទី គឺវាបានចូលធ្វើការក្នុងខ្លួន និងចេញជាសញ្ញាមួយចំនួន បញ្ជាក់ពីភាពខ្សោយ និងភាពខ្វះខាតនៅក្នុងតួខ្លួននៃក្នុងផ្នែកណាមួយ។
លោកស្រី បានបន្តថា គិតមកដល់ពេលនេះផលិត V Live នេះបានចែកចាយយ៉ាងច្រើននៅជុំវិញពិភពលោក ដែលជាផលិតផលអាហារបំប៉ន ដែលមានប្រសិទ្ធភាព លឿនសម្រាប់រាងកាយមនុស្ស និងធ្វើការដោយមិនរើសជំងឺនោះទេ ដោយនៅពេលប្រើផលិតផលទាំងនេះគឺអាចមើលឃើញសញ្ញា ដែលចេញពីតួរខ្លួនផ្ទាល់តែម្តង។
លោកស្រី Do Thanh Huong បានបន្ថែមថា លោកស្រីពិតជាមានក្តីរីករាយ ដែលបាននាំយកផលិតផលដែលកំពុងឈានមុខនៅលើពិភពលោក មកបង្ហាញឱ្យប្រជា ពលរដ្ឋស្គាល់ ហើយបានធ្វើឱ្យប្រជាពលរដ្ឋមានទំនុកចិត្តខ្ពស់លើផលិតផលនេះ តាមរយៈការផ្តាស់ប្តូរ និងជួយដល់សរីរាងកាយរបស់មនុស្សជាច្រើន តាមរយៈ សមត្ថភាពដ៏ល្អ និងមានប្រសិទ្ធភាពរបស់ V Live៕