(បរទេស)៖ លោក Steve Jobs បិតាស្ថាបនិក ក្រុមហ៊ុន Apple ធ្លាប់បានថ្លែងនៅក្នុងកិច្ចសម្ភាន៍មួយថា ជាទូទៅរៀងរាល់ឆ្នាំគឺ ក្រុមហ៊ុន Apple បានទិញយកក្រុមហ៊ុនខ្នាតតូច និងមធ្យមប្រមាណ ១០ក្រុមហ៊ុន ដើម្បីយកមកពង្រីកសក្កានុពល និងវិសាលភាព របស់ខ្លួន ដោយ ក្នុងនោះ កម្មវិធីជំនួយការសំឡេង Siri ក៏ត្រូវបាន Apple យកពីម្ចាស់ដើមទាំងដែលមិនមានបំណងចង់លក់ផងដែរ។
នៅក្នុងអំឡុងឆ្នាំ ១៩៩៣ លោក Adam Cheyer រួមនឹងសហស្ថាបនិកពីររូបទៀតគឺ Dag Kittlaus និង Tom Gruberបានចាប់ផ្ដើមធ្វើការស្រាវជ្រាវ និងបង្កើតនូវបច្ចេកវិទ្យាថ្មីមួយដែលមានឈ្មោះថា Siri ដែលវាមានមុខងារជាជួយការសំឡេង ក្នុងការស្នើសុំ ឬបញ្ជាតាមរយ:សំឡេងសម្រាប់ឧបករណ៍អេឡិចត្រូនិក។
នៅឆ្នាំ ២០០៧ ក្រុមហ៊ុន Apple បានប្រកាសបង្ហាញ iPhone ដំបូងបំផុតរបស់ខ្លួនសម្រាប់បង្ហាញដល់ពិភពលោក ហើយវាក៏ជា ពេលវេលាមួយដែលក្រុមការងាររបស់លោក Cheyer បានឃើញពីឱកាសក្នុងការស្វែងរកប្រាក់ចំណូលតាមរយ:កម្មវិធី Siri។ រហូត ដល់ឆ្នាំ ២០១០ ពួកគេក៏បានបង្កើតក្រុមហ៊ុនមួយដែលមានឈ្មោះថា Siri, Inc., និងបានដាក់កម្មវិធី Siri ចូលក្នុង App Store។
រឿងមួយដែលនឹកស្មានមិនដល់នោះគឺថា ប្រមាណជាពីរសប្ដាហ៍ក្រោយពីដាក់កម្មវិធី Siri ចូលក្នុង App Store ស្រាប់តែលោក Steve Jobs បានទាក់ទងមកលោក Cheyer ក្នុងគោលបំណងចរចាទិញយកកម្មវិធី Siri។ ក្រុមការងារទាំងមូលដំបូងឡើង មិនចង់លក់ នោះទេ ប៉ុន្តែមិនដឹងជាយ៉ាងមិញក៏សម្រេចចិត្តលក់។ បើតាមប្រភពច្បាស់ការណ៍មួយបានបង្ហើបឱ្យដឹងថា លោក Jobs បានជួបជាមួយនឹង លោក Cheyer ស្ងាត់ៗ និងបានចរចាដោយផ្ដល់អត្ថប្រយោជន៍ជាច្រើនដល ់ក្រុមការងារ និងបានផ្ដល់តម្លៃជាង ២០០លានដុល្លារអាមេរិក សម្រាប់ទិញយកកម្មវិធីមួយនេះ។
នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១១ ក្រុមហ៊ុន Apple បានប្រកាសដាក់បញ្ចូលកម្មវិធី Siri នៅលើគ្រប់ Platform និងប្រព័ន្ធដំណើររបស់ ខ្លួន ជាផ្លូវ ព្រមទាំងបានប្រកាសជាផ្លូវការថា វាជាកម្មសិទ្ធិរបស់ Apple ប៉ុន្តែនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១១ ពោលគឺក្រោយថ្ងៃប្រកាស បង្ហាញ មួយថ្ងៃ លោក Steve Jobs ក៏ទទួលមរណភាព៕