(អ៉ីស្តង់ប៊ូល)៖ ការចាប់ឆ្នោតបែងចែកពូល វគ្គ ៣២ក្រុមចុងក្រោយសម្រាប់ព្រឹត្តិការណ៍បាល់ទាត់ជើងឯកអឺរ៉ុប UEFA Champions League រដូវកាលឆ្នាំ២០២២-២០២៣ នៅពេលក្រុមរងជើងឯករងរដូវកាលមុន Liverpool ប៉ះក្រុម Rangers នៅពេលក្រុមការពារជើងឯក Real Madrid ប៉ះក្រុមស្កុតឡេនដូចគ្នា គឺ Celtic។

ដូចគ្នានោះដែរ ហង្សក្រហម Liverpool ក៏ត្រូវតាំងជាមួយ Ajax របស់ហូឡង់ និង Napoli របស់អ៉ីតាលីផងដែរដែលស្ថិតក្នុងពូល A ជាមួយគ្នា គ្រាដែលក្រុមជើងឯកអង់គ្លេស Manchester City ដែលស្ថិតក្នុងពូល G ដែលមានខ្សែប្រយុទ្ធ Erling Haaland គឺត្រូវអតីតក្លិបចាស់របស់គេ Borussia Dortmund និង ២ក្រុមផ្សេងទៀតគឺ Sevilla និង FC Copenhagen។

ការប្រកួតសន្សំពិន្ទុក្នុងពូល A-H នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី០៦ ខែកញ្ញា និងបញ្ចប់ទៅវិញនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ គ្រាដែលវគ្គផ្តាច់ព្រ័ត្រ នឹងធ្វើឡើងនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ នាកីឡដ្ឋាន Ataturk Olympic ដែលស្ថិតក្នុងទីក្រុង Istanbul ប្រទេសតួកគី។

ខាងក្រោមនេះជាក្រុមផ្សេងទៀតដែលស្ថិតក្នុងពូលនីមួយៗ ក្រោយពីការចាប់ឆ្នោតនាយប់មិញនេះ៖
ពូល A៖ Liverpool, Ajax, Napoli និង Rangers។
ពូល B៖ FC Porto, Atletico Madrid, Bayer Leverkusen និង Club Bruges។
ពូល C៖ Bayern Munich, FC Barcelona, Inter Milan និង Viktovia Plzen។
ពូល D៖ Eintracht Frankfurt, Tottenham Hotspur, Sporting Lisbon និង Marseille។
ពូល E៖ AC Milan, Chelsea, RB Salzburg និង Dinamo Zagreb។
ពូល F៖ Real Madrid, RB Leipzig, Shakhtar Donetsk និង Celtic។
ពូល G៖ Manchester City, Sevilla, Borussia Dortmund និង FC Copenhagen។
ពូល H៖ Paris Saint-Germain, Juventus, Benfica និង Maccabi Haifa៕